ថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំដកបទពិសោធន៍កិច្ចការជំនាញស្រាវជ្រាវបង្រ្កាបបទល្មើស ព័ត៌មានសន្តិសុខ និងប្រតិបត្តិការ
Sat,27 August 2022 (Time 02:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 63នាក់)

(ភ្នំពេញ)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំកិច្ចការជំនាញស្រាវជ្រាវបង្រ្កាបបទល្មើស ព័ត៌មានសន្តិសុខ និងប្រតិបត្តិការ។

ពិធីនេះដែរ មានការចូលរួមពី លោក មេបញ្ជាការរង នាយ-នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ ជំនាញពាក់ព័ន្ធ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថជាច្រើនរូបទៀត។

ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអនុញ្ញាតឱ្យជំនាញតាមបណ្តាខណ្ឌទាំង១៤ នាយការិយាល័យ និងប្រធានមន្ទីរទាំងបីជំនាញដើម្បីឡើងមកដកស្រង់បទពិសោធន៍។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានរំលេចនូវលេខអន្តរាគមន៍រហ័ស១២៩១ផងដែរ និងណែនាំដល់ សមាជិកតាមបណ្តាអង្គភាព ដែលចូលរួមប្រជុំទាំងអស់ ត្រូវផ្តោតជាសំខាន់លើការងារស្នូលរបស់ កងរាជអាវុធហត្ថគឺ បង្ការ បង្ក្រាប សង្គ្រោះ ដោយមិនខ្លាចនឿយហត់ និងហ៊ានពលិកម្មគ្រប់បែបយ៉ាងក្នុងការចូលរួមចំណែកសំដៅដល់ការពង្រឹង ការពារសន្តិសុខ និងជួយការងារក្នុងសង្គម ព្រមទាំងរក្សាសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ បង្ការ បង្ក្រាប បទល្មើស គ្រប់ប្រភេទ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា រួមនឹងការងារ ដែលត្រូវអនុវត្តមួយចំនួនទៀត។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តក្រើនរំលឹកដល់សមាជិកទាំងអស់ ឱ្យបន្តចូលរួម បង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល និង អនុវត្តឱ្យបានម៉ឹងម៉ាត់ នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២០-២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់មុខតំណែង និងផ្ទេរភារកិច្ចមន្រ្តីរាជការតាមក្រុងស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកបណ្ឌិត ហ៊ុន ម៉ាណែត ចាត់ទុកការសាបព្រោះរបស់ ខឹម វាសនា រហូតកាត់កាលបងប្អូន ម្តាយឪពុក ជារឿងហួសព្រំដែនហើយ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង រំលឹកឲ្យកម្លាំងសមត្ថកិច្ចឈរជើងនៅតំបន់ព្រំដែន ពង្រឹងការយកចិត្តទុកដាក់ និងរួមគ្នាបង្ក្រាបបទល្មើស ពិសេសបទល្មើសគ្រឿងញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ()

វីដែអូ