ថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ការបណ្តុះបណ្តាលមន្រ្តីនគរបាលជាតិ គឺជាការងារចាំបាច់ដែលត្រូវបន្តធ្វើឲ្យជាប់ជាប្រចាំ
Tue,23 August 2022 (Time 03:16 PM)
ដោយ ៖ (ចំនួនអ្នកអាន: 55នាក់)

ខេត្តស្ទឹងត្រែង ៖ នេះជាប្រសាសន៍ថ្លែងនៅក្នុងពិធីបើកការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង និងសួរសុខទុក្ខ សិស្សនាយនគរបាលវគ្គបណ្តុះបណ្តាលកម្រិត បឋមវិជ្ជាជីវៈជំនាន់ទី១៥ លើកទី២ពីសំណាក់សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគ្រាអញ្ជើញជាអធិបតី កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក សារ៉ាយ នាយកសាលានគរបាលជាតិភូមិភាគ១ បានលើកឡើងថា ក្រសួងមហាផ្ទៃ បាននឹងកំពុងបន្តធ្វើកំណែទម្រង់កងកម្លាំងនគរបាលជាតិ តាមរយៈការបណ្តុះបណ្តាល ក្នុងគោលដៅធ្វើឲ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹងសមស្របលើផ្នែកទ្រឹស្តី សមត្ថភាពជំនាញ និងអាកប្បកិរិយាល្អ ឆ្លើយតបទៅនឹងតម្រូវការនៃអង្គភាពប្រើប្រាស់កងកម្លាំង និងផែនការអភិវឌ្ឍន៍ធនធានមនុស្ស របស់ក្រសួងមហាផ្ទៃ ។ នេះជាសក្ខីភាពដែលបានបង្ហាញឲ្យឃើញថា សាលានគរបាលជាតិភូមិភាគ បានដើរតួនាទីសំខាន់ និងបានចូលរួមចំណែកក្នុងការកសាងធនធានមនុស្សផ្នែកនគរបាល ឲ្យមានសមត្ថភាពដើម្បីបម្រើជាតិ និងប្រជាពលរដ្ឋ ។ ហេតុនេះ ក្រសួងមហាផ្ទៃ តែងតែបានយកចិត្តទុកដាក់ ខ្ពស់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់សាលានគរបាលជាតិភូមិភាគ១ ក៏ដូចជាសាលានគរបាលជាតិភូមិភាគនានា ។

លោកឧត្តមសេនីយ៍ទោនាយកសាលាបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោមការគាំទ្រ និងឧបត្ថម្ភរបស់សម្ដេចក្រឡាហោម ក្នុងពេលកន្លងមកសាលានគរបាលជាតិភូមិភាគ១កំពុងមានវឌ្ឍនភាពជាបណ្ដើរៗដោយសារតែមានការគាំទ្រ និងឧបត្ថម្ភជាបន្ដបន្ទាប់ពីសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមចំណែកពីសប្បុរសជននានាផងដែរ ។

ក្នុងពិធីនេះផងដែរ សម្ដេចក្រឡាហោមបានលើកឡើងថា ក្រសួងមហាផ្ទៃបានធ្វើកំណែទម្រង់លើកងកម្លាំងនគរបាលជាប់ជាប្រចាំ តាមរយៈការបណ្ដុះបណ្ដាល ស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានផ្ដោតសំខាន់ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិ ឲ្យស្របទៅនឹងការវិវឌ្ឍន៍នៃស្ថានការណ៍ សន្តិសុខជាតិនិងអន្តរជាតិ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃអង្គភាពនគរបាល ។

សម្ដេចក្រឡាហោមបានបញ្ជាក់ថាៈការបណ្ដុះបណ្ដាលមន្ត្រីនគរបាលជាតិគឺជាការងារចាំបាច់ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដើម្បីធ្វើឲ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹងគ្រប់គ្រាន់លើផ្នែកទ្រឹស្ដី ជំនាញបច្ចេកទេស និងអាកប្បកិរិយាល្អ ក្នុងការរក្សាឲ្យបានរឹងមាំនូវខឿនសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ ។

ជាមួយគ្នានោះដែរសម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍន៍សាលានគរបាលជាតិភូមិភាគ១ នៅពេលនេះ ។ សម្ដេចក៏បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋានបណ្ដុះបណ្ដាល និងសាលានគរបាលជាតិភូមិភាគ១ ក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ព្រមទាំងគាំទ្រនូវកម្មវិធីកំណែទម្រង់របស់បណ្ឌិតសភា ដើម្បីកសាងវប្បធម៌គុណភាព ។

ជាចុងក្រោយសម្ដេចក្រឡាហោម ក៏បានថ្លែងការលើកទឹកចិត្ត និងណែនាំដល់ក្មួយៗជាសិស្សនគរបាលទាំងអស់ ឲ្យខិតខំសិក្សា ហ្វឹកហាត់ និងគោរពវិន័យសាលាឲ្យបានល្អ ដើម្បីជោគជ័យក្នុងការសិក្សា នឹងក្លាយជាមន្ត្រីនគរបាលល្អក្នុងការបម្រើប្រជាពលរដ្ឋ និងសង្គមជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២០-២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់មុខតំណែង និងផ្ទេរភារកិច្ចមន្រ្តីរាជការតាមក្រុងស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកបណ្ឌិត ហ៊ុន ម៉ាណែត ចាត់ទុកការសាបព្រោះរបស់ ខឹម វាសនា រហូតកាត់កាលបងប្អូន ម្តាយឪពុក ជារឿងហួសព្រំដែនហើយ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង រំលឹកឲ្យកម្លាំងសមត្ថកិច្ចឈរជើងនៅតំបន់ព្រំដែន ពង្រឹងការយកចិត្តទុកដាក់ និងរួមគ្នាបង្ក្រាបបទល្មើស ពិសេសបទល្មើសគ្រឿងញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ()

វីដែអូ