ថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលខេត្តបាត់ដំបង ប្រជុំត្រៀមរៀបចំបុណ្យអុំទូក បណ្តែតប្រទីប សំពះខែ ថ្នាក់ខេត្តឆ្នាំ២០២២ នៅដើមខែតុលា
Thu,11 August 2022 (Time 02:46 PM)
ដោយ ៖ (ចំនួនអ្នកអាន: 80នាក់)

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំជាមុន ដើម្បីត្រៀមរៀបចំបុណ្យអុំទូកបណ្តែតប្រទីប សំពះខែ ថ្នាក់ខេត្តឆ្នាំ២០២២ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរនានាជុំវិញខេត្ត មន្រ្តីជំនាញនានា ក្នុងសាលាខេត្ត កងកម្លាំង អភិបាលក្រុង ស្រុកទាំង១៤ចូលរួមផងដែរ។

លោក សុខ លូ បានណែនាំដល់មន្រ្តីពាក់ព័ន្ធនឹងគណ:កម្មការរៀបចំពិធីបុណ្យជាតិ និងអន្តរជាតិថ្នាក់ខេត្តទាំងអស់ ចូលរួមធ្វើកិច្ចការនេះឲ្យបានល្អប្រសើរ ព្រោះពិធីបុណ្យអុំទូកថ្នាក់ខេត្ត តែងតែមានការចូលរួមពីខេត្តជាប់គ្នា និងទូកមកពីប្រទេសថៃ ចូលរួមប្រកួតរៀងរាល់ឆ្នាំកន្លងមកផងដែរ។

លោក សុខ លូ បានរំលឹកថា ដោយសារពេលវេលាកាន់តែខ្លីខិតជិតមកដល់ហើយនោះ សូមក្រុមការងារធ្វើការបែងចែកទៅតាមក្រុមការងារជំនាញរៀងៗខ្លួន ពិសេសការរៀបចំសម្អាតសោភ័ណភាពក្រុង មានដូចជា អនាម័យ សម្រាម បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់ តាំងពិព័ណ៍ បាញ់កាំជ្រួច និង តន្រ្តីសម័យកម្សាន្ត នៅក្នុងពិធីបុណ្យនេះជាដើម។

លោកអភិបាលខេត្តបានបន្តថា កម្មវិធីបុណ្យអុំទូកថ្នាក់ខេត្តយើង ដែលត្រូវរៀបចំធ្វើនៅថ្ងៃ១៤-១៥កើត ខែអាស្សុជ ត្រូវនឹងថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ដោយមានទូកនៅខេត្តជិតខាងនិង ទូកនានារបស់ប្រទេសថៃនៅក្នុងខេត្តជាប់ព្រំប្រទល់ខ្មែរ ថៃ ចូលរួមផងដែរ ស្របពេលវេទិការអុំទូកខេត្តបាត់ដំបងថ្មី មានភាពធំទូលាយដែលទើបបានសាងសង់រួច៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២០-២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់មុខតំណែង និងផ្ទេរភារកិច្ចមន្រ្តីរាជការតាមក្រុងស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកបណ្ឌិត ហ៊ុន ម៉ាណែត ចាត់ទុកការសាបព្រោះរបស់ ខឹម វាសនា រហូតកាត់កាលបងប្អូន ម្តាយឪពុក ជារឿងហួសព្រំដែនហើយ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង រំលឹកឲ្យកម្លាំងសមត្ថកិច្ចឈរជើងនៅតំបន់ព្រំដែន ពង្រឹងការយកចិត្តទុកដាក់ និងរួមគ្នាបង្ក្រាបបទល្មើស ពិសេសបទល្មើសគ្រឿងញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ()

វីដែអូ