អាមេរិក ៖ ម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក រួមនឹងប្រមុខដឹកនាំអាស៊ានទាំងអស់ត្រូវបានទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅបំផុតដោយលោក ប្រធានាធិបតីសហរដ្ឋអាមេរិក Joh Biden នៅសេតវិមាន(White House)។ពិធីទទួលស្វាគមន៍ ដោយមានរៀបចំទទួលទានអាហាររួបគ្នានៅក្នុងសេតវិមាន ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន)។ តាមរយៈវីដេអូ និងរូបភាព ដែលបានផ្សព្វផ្សាយយ៉ាងព្រោងព្រាតលើបណ្តាញផ្សព្វផ្សាយលើពិភពលោក គេបានឃើញលោកប្រធានាធិបតី ចូ បៃដិន បង្ហាញនូវកាយវិការប្រកបដោយភាពរាក់ទាក់ និងស្និទ្ធស្នាលបំផុត ចំពោះវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ក៏ដូចជាសមាជិកអាស៊ានដទៃទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម ()
ថ្នាក់ដឹកនាំខេត្តកំពង់ធំ ចូលគោរពវិញ្ញាណក្ខន្ធសពរបស់លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង ()
សម្តេចតេជោ ហ៊ុន សែន ទទួលជួបអគ្គសេនាធិការចម្រុះ កងទ័ពស្វ័យការពារជប៉ុន ()
សម្តេចតេជោ អនុញ្ញាតឱ្យអតីតមេបញ្ជាការ កងកម្លាំងអ៊ុនតាក់ ចូលជួបសម្តែងការគួរសម និងរំលឹកអនុស្សាវរីយ៍ជូរចត់របស់កម្ពុជា ()
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន ()
វីដែអូ