បណ្ឌិត សុខ ប្រសិទ្ធិ ចុះជួបសមាជិកបក្ស និងផ្តាំផ្ញើឲ្យត្រៀមក្នុងយុទ្ធនាការហែរឃោសនាគណបក្សឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥
តាកែវ៖ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ និងប្រធាន, អនុប្រធាន ចុះមូលដ្ឋានភូមិទាំង១០ នៃឃុំរមេញ ព្រមទាំងសមាជិក សមាជិកា នាព្រឹកថ្ងៃពុធទី១១ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញចុះជួបសមាជិកបក្សព្រមទាំងបានសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ និងផ្តាំផ្ញើដល់សមាជិកបក្សឲ្យត្រៀមក្នុងយុទ្ធនាការហែរឃោសនាគណបក្សដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ប្រធានក៏បាននាំយកថវិកាមួយចំនួនប្រគល់ជូន៤ភូមិ រួមមាន៖
*១-ភូមិដើមពោធិ៍ទទួលបានថវិកាចំនួន២,០២៥,០០០រៀល
*២-ភូមិប្រឡាយមាសទទួលបានថវិកាចំនួន៣,៦៣០,០០០រៀល
*៣-ភូមិរមេញខាងជើងទទួលបានថវិកាចំនួន៨,៤៣០,០០០រៀល
*៤-ភូមិដើមក្រូចទទួលបានថវិកាចំនួន៣,៦៣៥,០០០រៀល
*សរុបថវិការួមចំនួន ១៧,៧២០,០០០រៀល។ ដោយឡែកចំពោះ៦ភូមិផ្សេងទៀត ប្រធានក្រុមការងារចុះមូលដ្ឋានភូមិ នឹងប្រគល់តាមការកំណត់នៃកាលបរិច្ឆេទរៀងៗខ្លួន។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតប្រធាន បានឧបត្ថម្ភជាថវិកាជូនដល់៖
*ក្រុមការងារស្រុ ចំនួន៣០០,០០០រៀល
*គណបក្សឃុំរមេញចំនួន២០០,០០០រៀល
*មេប៉ុស៍ប៉ូលីសចំនួន៣០,០០០រៀល
*កងកម្លាំងប៉ូលីស ចំនួន ១០០,០០០រៀល
*ប្រជាការពារចំនួន១០០,០០០រៀល
*សរុបថវិកាចំនួន ៧៣០,០០០រៀល៕