ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោក ឃួង ស្រេង៖ មិនមានបក្សណាហ៊ានលះបង់ និងការពារអាយុជីវិតប្រជាជនដូចបក្សប្រជាជាជនកម្ពុជាឡើយ
Sun,01 May 2022 (Time 07:18 PM)
ដោយ ៖ (ចំនួនអ្នកអាន: 45នាក់)

(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ បានលើកឡើងថា មិនមានគណបក្សណាហ៊ានលះបង់ និងការពារអាយុជីវិតប្រជាជនកម្ពុជាដូចគណបក្សប្រជាជាជនកម្ពុជានោះឡើយ។

ការលើកឡើងរបស់លោក ឃួង ស្រេង យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជាជនកម្ពុជាចំនួន៧៨រូប នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នេះ។

នាឱកាសនោះ លោកបានថ្លែងថា គណបក្សប្រជាជាជនកម្ពុជាមិនរើសអើង ជួយការពារអាយុជីវត និងមិនទុកឱ្យមានប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយនោះទេ ពោលគឺមិនមានគណបក្សមួយណា បានលះបង់ និងការពារអាយុជីវិតប្រជាជនកម្ពុជាដូចគណបក្សប្រជាជាជនកម្ពុជាឡើយ។

លោក ឃួង ស្រេង បានលើកឡើងថា គណបក្សប្រជាជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធាន បានលះបង់គ្រប់បែបយ៉ាង ដើម្បីស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា ការពារអាយុជីវត និងមិនទុកអោយមានប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយ។

មិនមានគណបក្សណាហ៊ានលះបង់ និងការពារអាយុជីវិតប្រជាជនកម្ពុជាដូចគណបក្សប្រជាជាជនកម្ពុជានោះឡើយ។ អ្វីដែលយើងបានឃើញជាក់ស្តែង រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជាជនកម្ពុជា បានគិតគូរយ៉ាងខ្លាំងខ្លាលើសុខមាលភាពប្រជាពលរដ្ឋ ជាក់ស្តែងក្នុងបរិបទជំងឺកូវីដ-១៩នេះ សម្តេចតេជោ ហ៊ុន សែន បានស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា ដោយគិតមកដល់ពេលនេះ ប្រជាពលរដ្ឋចាក់ដុសទី៣បានចំនួនជាង១០០%ហើយ ហើយបាននិងកំពុងដំណើរការចាក់ដូសទី៤ជូនប្រជាពលរដ្ឋបន្ថែមទៀត។

លោក ឃួង ស្រេង បញ្ជាក់ដែរថា សមាជិកថ្មីទាំង៧៨រូបនេះ គឺជាអតីតបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់របស់គណបក្សភ្លើងទៀន នៅតាមបណ្តាសង្កាត់មួយចំនួននៅក្នុងរាជធានីភ្នំពេញ តែពេលនេះពួកគាត់បានយល់ច្បាស់ពីគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជាជនកម្ពុជា ទើបពួកគាត់ស្ម័គ្រចិត្តមករួមរស់ជីវភាពជាមួយគណបក្សប្រជាជាជនកម្ពុជាវិញ។

លោកក៏បានសំណូមពរឱ្យសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ការបោះឆ្នោត នាពេលឆាប់ៗខាងមុខនេះ គឺសមាជិកគណបក្សប្រជាជនកម្ពុជាមួយរូបប្រែក្លាយជាសន្លឹកឆ្នោតមួយសន្លឹក។

បើតាមការបញ្ជាក់ពីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានបញ្ជាក់ឱ្យដឹងថា សមាជិកគណបក្សភ្លើងទៀនដែលប្រកាសចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាចំនួន៧៨នាក់ នៅរសៀលនេះក៏មានការបញ្ចូលអតីតសមាជិកអតីតគណបក្សសង្គ្រោះជាតិចំនួន៧៧២នាក់ សរុបចំនួន៨៥០នាក់ បានមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តកំពង់ធំ ចូលគោរពវិញ្ញាណក្ខន្ធសពរបស់លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ទទួលជួបអគ្គសេនាធិការចម្រុះ កងទ័ពស្វ័យការពារជប៉ុន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ អនុញ្ញាតឱ្យអតីតមេបញ្ជាការ កងកម្លាំងអ៊ុនតាក់ ចូលជួបសម្តែងការគួរសម និងរំលឹកអនុស្សាវរីយ៍ជូរចត់របស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន ()

វីដែអូ