ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំដល់នាយកដ្ឋានពូជដំណាំ និងស្ថាប័នពាក់ព័ន្ធ បន្តគាំទ្រប្រព័ន្ធធានាគុណភាពពូជដំណាំ សំដៅរួមគ្នាលើកស្ទួយវិស័យពូជដំណាំនៅកម្ពុជាឱ្យកាន់តែរីកចម្រើន
Wed,11 May 2022 (Time 04:08 PM)
ដោយ ៖ (ចំនួនអ្នកអាន: 27នាក់)

(ខេត្តកំពង់ធំ): ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឲ្យ នាយកដ្ឋានពូជដំណាំ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត និងជាពិសេសដៃគូអភិវឌ្ឍន៍ វិស័យឯកជន សហគមន៍កសិកម្ម និងស្ថាប័នពាក់ព័ន្ធបន្តគាំទ្រ ជួយសហការអនុវត្ត ប្រព័ន្ធធានាគុណភាពពូជដំណាំ នេះឱ្យទទួលបានជោគជ័យ សំដៅរួមគ្នាលើកស្ទួយវិស័យពូជដំណាំនៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងបង្កើនភាពជឿទុកចិត្ត និងបន្តគាំទ្រ។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ក្នុង​ឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធានាគុណភាពពូជដំណាំ (ប.គ.ព) (Quality Declared Seed-QDS) សម្រាប់ផលិតកម្ម និងអាជីវកម្មគ្រាប់ពូជស្រូវ ដែលរៀបចំដោយអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយគម្រោងស្តីពី " កម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា ហៅកាត់ថា CAVAC " នៅសហគមន៍ត្រពាំងឬស្សី ស្ថិតនៅ ភូមិគោកងួន ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ងួន រតន: អភិបាលខេត្តកំពង់ធំ លោកស្រី Amber Cernobs លេខាទី១ ស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Miyahary AI តំណាងអង្គការ JICA ប្រធានសហគមន៍កសិកម្មទាំង ១០ តំណាងឲ្យខេត្តទាំង ៨ និងប្រតិភូជាច្រើនរូបផ្សេងទៀត ។

ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអានរបាយការណ៍សង្ខេបជូនអង្គពិធីអំពីភូមិសាស្រ្តរបស់រដ្ឋបាលខេត្ត ការងារសេដ្ឋកិច្ចសង្គម និងការបង្កបង្កើនផល ជាដើម។ល។ បន្ទាប់មកលោកស្រីតំណាង អង្គការ JICA និងស្ថានទូតអូស្រ្តាលីបានធ្វើចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងកម្មវិធីនាព្រឹកនេះ ហើយពួកគាត់សង្ឃឹមថា ប្រព័ន្ធធានាគុណភាពពូជដំណាំ (ប.គ.ព) នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាគុណភាពគ្រប់ពូជស្រូវ ដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មស្រូវទាំងបរិមាណ និងគុណភាព មានការប្រកួតប្រជែង ឆ្លើយ តបតាមតម្រូវការទីផ្សារ និងជាពិសេសចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់សមាជិកសហគមន៍តាមរយ:ការផលិត និងលក់ចែកចាយគ្រាប់ពូជស្រូវមានគុណភាពជូនកសិករនាពេលអនាគត។

នៅចំពោះមុខអង្គពិធីឯកឧត្តម វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏មានតម្លៃដែលតួអង្គពាក់ព័ន្ធ បានសហការគ្នារៀបចំពិធីដ៏មានសារសំខាន់នេះឡើងប្រកបដោយផ្លែផ្កា។ ឯកឧត្តមរដ្ឋមន្ត្រីបន្តថា សមិទ្ធផលដែលយើងសម្រេចបានខាងលើ ពិតជាបានឆ្លើយតប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅសម្រាប់វិស័យកសិកម្ម គឺការធ្វើទំនើបកម្មវិស័យកសិកម្ម ការបង្កើនតម្លៃបន្ថែម និងការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារ និងការប្រកួតប្រជែងក្នុងតំបន់ និងនៅលើសាកលលោក ជាពិសេសការធានាចីរភាពកំណើនសេដ្ឋកិច្ច-សង្គម ការកាត់បន្ថយភាពក្រីក្រ ការបង្កើតការងារ កាត់បន្ថយចំណាកស្រុក និងធានាបាននូវប្រព័ន្ធសន្តិសុខស្បៀង ចីរភាព និង បរិយាប័ន្នដោយផ្សារភ្ជាប់ទៅនឹង “គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា” នាឆ្នាំ២០៣០ ។

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តកំពង់ធំ ចូលគោរពវិញ្ញាណក្ខន្ធសពរបស់លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ទទួលជួបអគ្គសេនាធិការចម្រុះ កងទ័ពស្វ័យការពារជប៉ុន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ អនុញ្ញាតឱ្យអតីតមេបញ្ជាការ កងកម្លាំងអ៊ុនតាក់ ចូលជួបសម្តែងការគួរសម និងរំលឹកអនុស្សាវរីយ៍ជូរចត់របស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន ()

វីដែអូ