ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោក ហ៊ុន ម៉ានី អរគុណមន្ដ្រីមូលដ្ឋានទាំងអស់ ដែលខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ
Sat,09 April 2022 (Time 07:56 AM)
ដោយ ៖ (ចំនួនអ្នកអាន: 54នាក់)

(ស្ទឹងត្រែង)៖ លោក ហ៊ុន ម៉ានី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងលោក ស្វាយ សំអ៊ាង ប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល ជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ។

ថ្លែងក្នុងពិធីសំណេះសំណាលនេះ លោក ស្វាយ សំអ៊ាង បានរៀបរាប់ពីស្ថានភាព និងសកម្មភាពកន្លងមករបស់គណៈចលនាមហាជនខេត្តស្ទឹងត្រែង ដែលសកម្មភាពការងាររបស់គណបក្សខេត្តទាំងនោះ រួមមាន ការផ្សាភ្ជាប់ទំនាក់ទំនងជាមួយប្រពលរដ្ឋនៅក្នុងមូលដ្ឋាន គោរពម៉ឹងម៉ាត់ ហ្មត់ចត់លើបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងអនុវត្តតាមគោលការដឹកនាំរបស់គណៈចលនាមហាជន ជាពិសេសការណែនាំឲ្យប្រជាពលរដ្ឋ អនុវត្តតាមវិធានការពាររបស់ក្រសួងសុខាភិបាល ដើម្បីធានាបានសុខមាលភាពរបស់ប្រជាជន។

ទន្ទឹមនឹងនេះ ក្រុមការងារចុះជួយបក្សបានបន្តចូលរួមផ្សព្វផ្សាយ និងជំរុញដល់ការអនុវត្តវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល ជាពិសេសជំរុញដល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងបរិបទកូវីដ១៩។ លោកបានបន្ថែមទៀតថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ បានបន្តខិតខំប្រឹងប្រែងយកចិត្តដាក់ចំពោះទុកលំបាករបស់ប្រជាពលរដ្ឋ រក្សាឲ្យបានសមិទ្ធផលល្អ ដែលគណបក្សធ្លាប់បានទទួល និងបង្កើនសមិទ្ធផលបន្ថែមទៀតជូនប្រជាពលរដ្ឋ ឬហៅថាការរក្សាចាស់បង្កើតថ្មី។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី បានសម្ដែងនូវសេចក្ដីសោមនស្សនៅក្នុងកម្មវិធីជួបសំណេះសំណាលនេះ ហើយលោកបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់លោក ស្វាយ សំអ៊ាង និងសមាជិក សមាជិកាគណបក្សខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារកន្លងមក ដែលសម្រេចបានជាសមិទ្ធផលល្អ សម្រាប់ខេត្តស្ទឹងត្រែង ហើយខេត្តស្ទឹងត្រែង ជាខេត្តមួយដែលរក្សាបាននូវលទ្ធផលល្អសម្រាប់ការឈរជើងរបស់ថ្នាក់មូលដ្ឋាន។

សកម្មភាពទាំងអស់នេះ បានបង្ហាញឲ្យឃើញពីការសាមគ្គីភាពរបស់ សមាជិក នៃគណបក្សប្រជាជនកម្ពុជាទាំងអស់ ជាពិសេសថ្នាក់មូលដ្ឋានដែលតែងតែនៅជាប់ជានិច្ចជាមួយប្រជាពលរដ្ឋ និងក្តោបបានស្ថានការណ៍ក្នុងមូលដ្ឋានគ្រប់ជ្រុងជ្រោយ។ លោកបានបន្ថែមថា «ភាពជោគជ័យរបស់យើង គឺផ្អែកលើការសាមគ្គីភាព និងសមូហភាពដឹកនាំរបស់ថ្នាក់ដឹកនាំ គឺឈ្នះ យើងឈ្នះទាំងអស់គ្នា ដែលកត្តាមូលដ្ឋាន ជាកត្តាកំណត់ភាពឈ្នះសម្រាប់គណបក្ស»។

ជាចុងក្រោយ លោក ហ៊ុន ម៉ានី ក៏បានថ្លែងនូវអំណរគុណដល់មន្រ្តីថ្នាក់មូលដ្ឋាន ដែលបានខិតខំប្រឹងអស់ពីកម្លាំងកាយចិត្តក្នុងការបម្រើប្រជាជន និងស្នើសុំឲ្យមន្រ្តីទាំងអស់បន្តការយកចិត្តដាក់ ក្នុងការបំពេញការងាររបស់ថ្នាក់មូលដ្ឋាន ឲ្យបានកាន់តែរកចម្រើន និងសម្បូរបែបថែមទៀត។

ពិធីសំណេះសំណាលនារសៀលនេះ បានប្រព្រឹត្តទៅដោយរលូន និងទទួលបានផ្លែផ្កា ដោយសមាជិក នៃអង្គពិធីបានយកចិត្តទុកដាក់ស្ដាប់ហើយត្រងត្រាប់ការណែនាំរបស់ លោក ហ៊ុន ម៉ានី និងទទួលបានពុទ្ធិ ដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ សង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិនៅក្នុងឆ្នាំ២០២៣៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តកំពង់ធំ ចូលគោរពវិញ្ញាណក្ខន្ធសពរបស់លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ទទួលជួបអគ្គសេនាធិការចម្រុះ កងទ័ពស្វ័យការពារជប៉ុន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ អនុញ្ញាតឱ្យអតីតមេបញ្ជាការ កងកម្លាំងអ៊ុនតាក់ ចូលជួបសម្តែងការគួរសម និងរំលឹកអនុស្សាវរីយ៍ជូរចត់របស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន ()

វីដែអូ