ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តប៉ៃលិន ដាក់ការងារ៤ចំណុចដល់មេភូមិ អនុភូមិ និងសមាជិកភូមិ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ
Sun,03 April 2022 (Time 12:32 PM)
ដោយ ៖ (ចំនួនអ្នកអាន: 66នាក់)

(ប៉ៃលិន)៖ ក្នុងពិធីចុះជួបសំណេះសំណាលជាមួយលោកមេភូមិ អនុភូមិ និងសមាជិកភូមិទាំង១៦ នៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចង្អុលបង្ហាញការងារ៤ចំណុចដល់មេភូមិ អនុភូមិ និងសមាជិកភូមិ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅអនុវត្តឲ្យបានល្អប្រសើរ ដើម្បីប្រជាជនមូលដ្ឋាន។

ការងារទាំងនោះរួមមាន៖

* ទី១៖ ក្តាប់ឱ្យបានពីចំនួនប្រជាពលរដ្ឋដែលធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។

* ទី២៖ ក្តាប់ឱ្យបានពីចំនួនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតពិតប្រាកដនៅក្នុងភូមិ ដើម្បីធ្វើការផ្ដល់ជំនួយឧបត្ថម្ភដល់ពួកគាត់។

* ទី៣៖ ក្តាប់ឲ្យបានពីចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត និងជំរុញណែនាំឲ្យពួកគាត់ត្រៀមទៅបោះឆ្នោតឲ្យបានគ្រប់គ្នា។

* ទី៤៖ ចូលរួមឱ្យបានសកម្មក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដូចជាការងារទប់ស្កាត់ការលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងភូមិ ការងារជួញដូរ ការប្រើប្រាស់គ្រឿងញៀននៅក្នុងភូមិ ការចូលរួមអនុវត្តច្បាប់ចរាចរណ៍ឲ្យបានល្អប្រសើរ និងការអប់រំណែនាំកូនចៅឱ្យប្រព្រឹត្តនូវអំពើល្អ កុំឱ្យមានក្មេងទំនើងក្នុងភូមិជាដើម។

លោកស្រីក៏បានណែនាំផ្តាំផ្ញើដល់លោកមេភូមិ អនុភូមិ និងសមាជិកភូមិទាំងអស់ ត្រូវយកចិត្តទុកដាក់ក្តាប់ឱ្យបានពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ នឹងត្រូវធ្វើរបាយការណ៍ឱ្យបានទៀងទាត់ ច្បាស់លាស់ មកកាន់ថ្នាក់លើរបស់ខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តកំពង់ធំ ចូលគោរពវិញ្ញាណក្ខន្ធសពរបស់លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ទទួលជួបអគ្គសេនាធិការចម្រុះ កងទ័ពស្វ័យការពារជប៉ុន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ អនុញ្ញាតឱ្យអតីតមេបញ្ជាការ កងកម្លាំងអ៊ុនតាក់ ចូលជួបសម្តែងការគួរសម និងរំលឹកអនុស្សាវរីយ៍ជូរចត់របស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន ()

វីដែអូ