ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេច ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការពារការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោម
Fri,29 April 2022 (Time 05:21 PM)
ដោយ ៖ (ចំនួនអ្នកអាន: 40នាក់)

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការពារការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានទី២ នៃ គ.ស.អ ព្រមទាំងឧបនាយកដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អភិបាលរាជធានី-ខេត្ត ស្នងការនគរបាលរាជធានី-ខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងរាជធានី-ខេត្ត សមាជិក សមាជិកា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាសមាជិក នៃ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ) បានអានអនុក្រឹត្យ ស្តីពីការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ)សម្រាប់ការបោះឆ្នោតឆ្នាំ២០២២-២០២៤ និងសេចក្តីសម្រេច ស្តីពីការបងើ្កតលេខាធិការដ្ឋាន គ.ស.អ ឆ្នាំ២០២២-២០២៤។

ក្រោយអានអនុក្រឹត ស្តីពីការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ) រួច ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាននៃ គ.ស.អ បានអានខ្លឹមសារផ្សព្វផ្សាយផែនការអន្តរស្ថាប័នស្តីពីកិច្ចការពារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤ ជូនអង្គពិធីទាំងមូលជ្រាបផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ. ជ.ប)បានថ្លែងចំណាប់អារម្មណ៍ដោយបានគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ពិសេសក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ដែលបានផ្តល់កិច្ចសហការជាមួយ(គ.ជ.ប)ក្នុងការរៀបចំផែនការអន្តរស្ថាប័នស្តីពីកិច្ចការពារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤ ក្នុងគោលបំណងធានាពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតដែលត្រូវរៀបចំចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ឱ្យប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពសង្គម គ្មានការបំភិតបំភ័យ គម្រាមកំហែង និងអំពើហិង្សា។

នាឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ) បានមានប្រសាសន៍សម្តែងនូវក្តីសោមនស្សរីករាយក្រៃលែងដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការពារការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤។

សម្តេចក្រឡាហោម មានប្រសាសន៍បន្ថែមទៀតថា គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ)ត្រូវបានសម្រេចដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដើម្បីបំពេញតួនាទីធានាសុវត្ថិភាព និងសន្តិសុខ បម្រើឱ្យកិច្ចការងារបោះឆ្នោតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានលេខាធិការដ្ឋានមួយជាសេនាធិការ។ លើសពីនេះទៀត សម្តេចក្រឡាហោម បានបញ្ជក់បន្ថែមថា អំពីកិច្ចការងារដែលគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ) ត្រូវធ្វើ គឺធ្វើយ៉ាងណាឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់សម័យកាលបោះឆ្នោតសំដៅពង្រឹងនីតិរដ្ឋតាមគោលការណ៍ប្រជាធិបតេយ្យ។

សម្តេចក្រឡាហោម មានប្រសាសន៍ឱ្យដឹងទៀតថា ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើនលើក និងនាពេលខាងមុខ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រប្រកបដោយមោទកភាពជាតិដែលជាសក្ខីភាព នៃឆន្ទៈនយោបាយ ព្រមទាំងការបេ្តជ្ញាចិត្តយ៉ាងមុតមាំរបស់ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល រួមទាំងថ្នាក់ដឹកនាំនៃគណបក្សនយោបាយក្នុងការពង្រឹងលទ្ធិប្រជាធិបតេ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍប្រទេសជាតិដើម្បីភាពសុខក្សេមក្សាន្ត សំបូររុងរឿង ព្រមទាំងការលើកកម្ពស់មុខមាត់ជាតិលើឆាកអន្តរជាតិផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តកំពង់ធំ ចូលគោរពវិញ្ញាណក្ខន្ធសពរបស់លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ទទួលជួបអគ្គសេនាធិការចម្រុះ កងទ័ពស្វ័យការពារជប៉ុន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ អនុញ្ញាតឱ្យអតីតមេបញ្ជាការ កងកម្លាំងអ៊ុនតាក់ ចូលជួបសម្តែងការគួរសម និងរំលឹកអនុស្សាវរីយ៍ជូរចត់របស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន ()

វីដែអូ