ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន
Sat,23 April 2022 (Time 05:29 PM)
ដោយ ៖ (ចំនួនអ្នកអាន: 63នាក់)

នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២២នេះ នៅទីក្រុងគូម៉ាម៉ូតូ​ប្រទេសជប៉ុន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Kishida Fumio នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលស្ដីអំពីបញ្ហាទឹកនៃតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៤។

ក្នុងជំនួបពិភាក្សាដ៏មានសារសំខាន់នេះ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ បានមានប្រសាសន៍បញ្ជាក់ថា ទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា–ជប៉ុន មានការរីកចំរើនឡើងជាបន្តបន្ទាប់ ពិសេសវិស័យសន្តិសុខ និងលើវិស័យការពារជាតិ ជាមួយនឹងការបណ្តុះបណ្តាលធនធានមនុស្ស នៃកងរក្សា សន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាតិ។ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនក៏បាន អរគុណចំពោះប្រទេសកម្ពុជា ដែលអនុញ្ញាតិ និងទទួលនាវាជើងទឹករបស់ជប៉ុនមកកាន់កម្ពុជានាពេលកន្លងទៅថ្មីៗនេះដែលដែលសកម្មភាពនេះ ជាការរួមចំនែកជួយពង្រឹងទំនាក់ទំនងលើវិស័យការពារជាតិនៃប្រទេសទាំងពីរ។ ឯកឧត្តម គីស៊ីដា បានប្រកាសបន្តគាំទ្រក្នុងការអភិវឌ្ឍកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា និងបន្តការផ្តល់ជំនួយសម្បទាន ក្នុងការអភិវឌ្ឍកំពង់ផែនេះជាបន្តទៀត។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ជប៉ុននឹងបន្តជួយដល់កម្ពុជា ក្នុងកិច្ចសហការលើការប្រពន្ធ័ស្រោចស្រព និងទឹកស្អាតនៅប្រទេសកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា កម្ពុជា នឹងបន្តធ្វើការងារលើវិស័យការពារជាតិជាមួយប្រទេសជប៉ុនបន្ថែមទៀត សំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ។ សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថាកម្ពុជា នឹងបន្តស្វាគមន៏នាវាជើងទឹកជប៉ុន មកទស្សនកិច្ច និងចូលចត នៅកំពង់ផែរបស់កម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ទៀតថា ការអភិវឌ្ឍកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ នឹងជួយបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច និងការជំរុញនាំចេញផលិតផល កសិផលរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ និងការនាំចូលពីក្រៅប្រទេស ដោយមិនពឹងផ្អែកកំពង់ផែនៃប្រទេសនានាក្នុងតំបន់នោះទេ។

នៅក្នុងជំនួបនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យទំនាក់ទំនងទ្វេភាគីនេះ ពីដៃគូយុទ្ធ សាស្ត្រទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា–ជប៉ុននៅពេលខាងមុខនេះ ។ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា បានទទួលយកគំនិតផ្តួចផ្តើមរបស់សម្តេចតឹជោ ក្នុងតម្លើងទំនាក់ទំនង ទ្វេភាគីនេះផងដែរ។

ចំពោះសភាពការនៅប្រទេសមីយ៉ាន់ម៉ា ឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុននៅតែបន្តកិច្ចសហការជា មួយរាជរដ្ឋាភិបាលកម្ពុជា និងបន្តគាំទ្រកម្ពុជាក្នុងនាមប្រធានអាស៊ាន ដែលបានជំរុញលើការដោះស្រាយកិច្ចការនេះ ជាមួយនឹងការបន្តធ្វើការជាមួយគ្នាលើបញ្ហាឧបទ្វីបកូរ៉េ និងបញ្ហាវិបត្តិនៅអ៊ុយក្រែនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តកំពង់ធំ ចូលគោរពវិញ្ញាណក្ខន្ធសពរបស់លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ទទួលជួបអគ្គសេនាធិការចម្រុះ កងទ័ពស្វ័យការពារជប៉ុន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ អនុញ្ញាតឱ្យអតីតមេបញ្ជាការ កងកម្លាំងអ៊ុនតាក់ ចូលជួបសម្តែងការគួរសម និងរំលឹកអនុស្សាវរីយ៍ជូរចត់របស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន ()

វីដែអូ