ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចតេជោ ហ៊ុន សែន ស្នើឡាវ ជំរុញការធ្វើពាណិជ្ជកម្មតាមព្រំដែន
Mon,11 April 2022 (Time 01:51 PM)
ដោយ ៖ (ចំនួនអ្នកអាន: 49នាក់)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឡាវ ជំរុញការធ្វើពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំងពីរឡើងវិញ ខណៈខេត្តរបស់កម្ពុជាចំនួន៣ ត្រូវបានលើកលែងកាតព្វកិច្ចពាក់ម៉ាស បន្ទាប់ពីការឆ្លងជំងឺកូវីដ១៩ បានធូរស្រាល។

សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលសម្តេចអនុញ្ញាតឱ្យ លោក បួកែវ ភុំវង់សាយ (Buakeo Phumvongsay) ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា ដែលទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួននាព្រឹកថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា លោកឯកអគ្គរដ្ឋទូត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចតេជោ ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបរូបលោក។ លោក ភូមិវង់សាយ ក៏បានគោរពនាំនូវការសួរសុខទុក្ខពីលោកនាយករដ្ឋមន្ត្រី និងប្រធានាធិបតីឡាវ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន។

ទន្ទឹមនេះ លោកឯកអគ្គរដ្ឋទូត ក៏បានគោរពថ្លែងអំណរគុណចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយរដ្ឋាភិបាល និងប្រជាជនឡាវ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តាមរយៈការឧបត្ថម្ភជាសម្ភារៈវ៉ាក់សាំង រថយន្តដឹកជញ្ជូនវ៉ាក់សាំង និងថវិកា។

លោក ភូមិវង់សាយ ក៏បានគោរពប្ដេជ្ញាប្រឹងឱ្យអស់ពីសមត្ថភាពក្នុងបេសកកម្មការទូត ដើម្បីពង្រីកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែកើនឡើងមួយកម្រិតទៀត ឈរលើមូលដ្ឋានកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងល្អដែលមានស្រាប់។

សម្តេចតេជោ បានសម្ដែងការស្វាគមន៍ និងអបអរសាទរ ជូនចំពោះលោក ភូមិវង់សាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោ ក៏បានឯកភាពជាមួយការលើកឡើងរបស់លោក ភូមិវង់សាយ ទាក់ទងនិងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោក អ៊ាង សុផល្លែត បានដកស្រង់ប្រសាសន៍សម្ដេចតេជោ មកបញ្ជាក់យ៉ាងដូច្នេះ «យើងពិតជាមានទំនាក់ទំនងពិសេស ដោយសារកត្តាប្រវត្តិសាស្ត្របន្សល់ទុកឲ្យយើង បានបន្តរហូតមកដល់ពេលនេះ អនុញ្ញាតឲ្យយើងបន្តពង្រឹងពង្រីកជារៀងរហូតមក ហើយពេលនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងកាន់តែខ្លាំង»។

សម្តេចតេជោ បានជម្រាបជូនលោកអគ្គរដ្ឋទូត អំពីការលើកលែងអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ នៅក្នុងខេត្តចំនួន៣ ជាប់ព្រំប្រទល់ឡាវ បន្ទាប់ពីការឆ្លងជំងឺកូវីដ១៩ មានសភាពធូរស្រាល។ ក្នុងន័យនេះ សម្ដេចតេជោ បានស្នើលោក ភូមិវង់សាយ ពិនិត្យជំរុញសកម្មភាពពាណិជ្ជកម្មតាមព្រំដែន និងពិនិត្យមើលជំរុញពាណិជ្ជកម្មតាមសក្ដានុពលដទៃទៀត ដែលអាចធ្វើបាន ជាពិសេស ក្នុងកាលៈទេសៈនៃការឆ្លងរាតត្បាតកូវីដ១៩ នេះ។

សម្ដេចតេជោ បានយកឱកាសនេះ ជូនពរឆ្នាំថ្មីដល់លោក ភូមិវង់សាយ និងជូនពរលោក បំពេញបេសកកម្មកាទូតនៅកម្ពុជា ទទួលបានជោគជ័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តកំពង់ធំ ចូលគោរពវិញ្ញាណក្ខន្ធសពរបស់លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ទទួលជួបអគ្គសេនាធិការចម្រុះ កងទ័ពស្វ័យការពារជប៉ុន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ អនុញ្ញាតឱ្យអតីតមេបញ្ជាការ កងកម្លាំងអ៊ុនតាក់ ចូលជួបសម្តែងការគួរសម និងរំលឹកអនុស្សាវរីយ៍ជូរចត់របស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន ()

វីដែអូ