ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តរតនគិរី ណែនាំឲ្យរដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត រៀបចំសម្អាតអនាម័យឲ្យបានស្អាត ត្រៀមទទួលភ្ញៀវទេសចរជាតិ-អន្ដរជាតិ នាឱកាសបុណ្យចូលឆ្នាំថ្មី
Thu,31 March 2022 (Time 06:47 AM)
ដោយ ៖ (ចំនួនអ្នកអាន: 46នាក់)

(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានណែនាំឲ្យរដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្តរៀបចំ សម្អាតអនាម័យតុបតែងលម្អទីកន្លែងឲ្យបានស្អាតត្រៀមទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ នាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។

ការណែនាំខាងលើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តរតនគិរី ដែលប្រារព្ធធ្វើឡើង នៅសាលាខេត្ត នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។

បន្ថែមពីនោះ ពាក់ព័ន្ធនឹងដំណើរការចាក់វ៉ាក់សាំង លោក ញ៉ែម សំអឿន ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញ សូមឲ្យពួកគាត់មកទទួលការចាក់ នៅតាមទីតាំងដែលរដ្ឋបាលខេត្ត បានរៀបចំផងដែរ។

លោកក៏បានធ្វើការកោតសរសើរដល់អាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាពជំនាញ ភាគីពាក់ព័ន្ធ ដែលបានអនុវត្តការងារបានល្អប្រសើរ ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងសូមអនុវត្តឲ្យបានកាន់តែល្អ បន្ថែមទៀត។

លើសពីនោះទៀត លោកបានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បន្តការអនុវត្តច្បាប់ បទបញ្ជារាជរដ្ឋាភិបាល ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សំដៅលើកកម្ពស់ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ទប់ស្កាត់បទល្មើស ការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ និងបាតុភាពនានានៅក្នុងភូមិសាស្ត្រខេត្តឲ្យមានប្រសិទ្ធភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តកំពង់ធំ ចូលគោរពវិញ្ញាណក្ខន្ធសពរបស់លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ទទួលជួបអគ្គសេនាធិការចម្រុះ កងទ័ពស្វ័យការពារជប៉ុន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ អនុញ្ញាតឱ្យអតីតមេបញ្ជាការ កងកម្លាំងអ៊ុនតាក់ ចូលជួបសម្តែងការគួរសម និងរំលឹកអនុស្សាវរីយ៍ជូរចត់របស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន ()

វីដែអូ