ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជន ផ្តាំសមាជិកបក្សឃុំភ្នំសំពៅ ខេត្តបាត់ដំបង ត្រូវខិតខំធ្វើការងារបក្សឲ្យកាន់ តែល្អបន្ថែមទៀត ដើម្បីទទួលបានជ័យជម្នះជូនបក្សសម្រាប់ការបោះឆ្នោតនាពេលខាងមុខ
Sat,08 January 2022 (Time 01:38 PM)
ដោយ ៖ (ចំនួនអ្នកអាន: 57នាក់)

(បាត់ដំបង)៖ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ នៅទីស្នាក់កាបក្សឃុំភ្នំសំពៅ មានរៀបចំបើកសន្និបាតបូកសរុបលទ្ធផលការងារ៥ឆ្នាំ អាណត្តិទី៤ និងលើកទិសដៅកម្មវិធីនយោបាយអភិវឌ្ឍន៍៥ឆ្នាំ (២០២២-២០២៧) របស់

គណបក្សប្រជាជនកម្ពុជាឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអធិបតីលោក ហែម ថេង សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល អនុប្រធានគណបក្សស្រុក ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំភ្នំសំពៅស្រុកបាណន់ដោយមានការចូលរួមពីអនុប្រធានក្រុមការងារ ក្រុមការងារចុះជួយឃុំ សមាជិក សមាជិកាបក្ស ថ្នាក់ឃុំភូមិទាំង១០សរុប ជាង៣០០នាក់។

តំណាងបក្សឃុំ និងរដ្ឋបាលឃុំ បានឡើងធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារកសាង និងអភិវឌ្ឍន៍ឃុំរបស់គណបក្សរយ:ពេល៥ឆ្នាំកន្លងមក និងលើកទិសដៅផែនការ៥ឆ្នាំបន្ត២០២២-២០២៧ មានការរីកចម្រើនខ្លាំងរួចមក។

លោក ហែម ថេង បានថ្លែងថា រយ:ពេលកន្លងមក គណបក្សឃុំភ្នំសំពៅ ស្រុកបាណន់ ដែលមានរូបលោកជាប្រធាន បានកសាង និងអភិវឌ្ឍន៍មូលដ្ឋានលើគ្រប់វិស័យ ទាំងការងារបក្ស ការងារមនុស្សធម៌ សម្រាប់ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា ជនទីទាល់ក្រឥតទីពឹងព្រមទាំងកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការកសាង សាលារៀន វត្តអារាម មណ្ឌលសុខភាព ផ្លូវថ្នល់ថ្មី និងជួសជុលផ្លូវនៅតាមភូមិនានាជីកប្រឡាយបង្ហូរទឹក ស្ពានដែកតូចធំ និងកសាងសមិទ្ធិផលបានជាច្រើនទៀតជូនប្រជាពលរដ្ឋទុកប្រើប្រាស់ជាប្រយោជន៍សាធារណ:ក្នុងឃុំទាំងមូល និង ការងារសន្តិសុខភូមិឃុំមានសុវត្តិភាពផងដែរ។

លោកប្រធានក្រុមការងារ បានបញ្ជាក់ថា ក្នុងពេលជម្ងឺកូវីដ១៩កន្លងមក ដែលបានផ្ទុះនាចុងឆ្នាំ២០១៩មក ក្នុងនាមបក្សឃុំ តែងបានសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញសុខាភិបាល និងបានចាក់វ៉ាក់សាំងការពារកូវីដ តាំងពីដូសទី១ និងដល់ដូសទី៣ ជាដូសជំរុញជូនប្រជាពលរដ្ឋមូលដ្ឋានតាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលមានថ្នាក់ដឹកនាំកំពូលមានការឈ្លាសវៃ គឺសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន, ក្រសួងសុខាភិបាល រដ្ឋបាលខេត្តស្រុកឃុំ បានអនុវត្តប្រកបដោយជោគជ័យនិងផ្សព្វផ្សាយពីវិធីការពារកុំឲ្យឆ្លងកូវីដ នៅតាមសហគមន៍ ដោយអនុវត្តតាមការណែនាំរបស់មន្រ្តីសុខាភិបាល «៣កុំ និង៣ការពារ ហើយបច្ចុប្បន្ននេះ បានធ្វើឲ្យការឆ្លងកូវីដ មានការថយចុះធ្វើឲ្យប្រជាពលរដ្ឋមានការរីករាយសប្បាយចិត្តក្នុងការបើកឡើងវិញនូវអាជីវកម្ម ដើរហើរជិតឆ្ងាយឡើងវិញ ក្នុងន័យថា យើងត្រូវប្រុងប្រយ័ត្នជានិច្ចនូវការ ការពាររោគឆ្លងរោគបានឡើយ។

លោក ហែម ថេង បានផ្តាំផ្ញើសមាជិកសមាជិកាបក្សឃុំភ្នំសំពៅទាំងអស់ថា «យើងទាំងអស់គ្នា ត្រូវខិតខំធ្វើការងារបក្សឃុំឲ្យកាន់តែបានល្អបន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសប្បាយចិត្តដោយបេះដូងមានភាពស្និទ្ធ ស្នាល ស្រលាញ់គាំទ្រគណបក្សកន្លងមកក៏ដូចជាទៅអនាគត គឺដោយពួកគាត់គាំទ្របក្ស តាមរយៈការបោះឆ្នោតស្របពេលឆ្នាំ២០២២នេះ ជាឆ្នាំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងឆ្នាំ២០២៣បោះឆ្នោតជ្រើសរើសតំណាង រាស្រ្តអាណត្តិទី៧ខាងមុខ ឲ្យពួកគាត់បោះឆ្នោតគាំទ្រទទួលបានជ័យជម្នះជូនបក្សដូចគាំទ្រជូនសម្តេចជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បន្តដឹកនាំ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិកាន់តែមានការរីកចម្រើនបន្ថែមទៀតផងដែរ»។

ក្នុងអង្គសន្និបាតនេះ លោកប្រធានបានអនុញ្ញាតឲ្យសមាជិកបក្សម្នាក់ៗបានឡើងមានមតិយោបល់ ព្រមទាំងមានការគាំទ្រពេញទំហឹងលទ្ធផលការងារ៥ឆ្នាំបក្ស អាណត្តិទី៤ និងគាំទ្រផែនការ៥ឆ្នាំ ជាអាណត្តិបន្តទៀត។

អង្គសន្និបាតនេះដែរ ប្រធានក្រុមការងារបានប្រកាសសមាសភាពក្រុមប្រឹក្សាឃុំអាណត្តិថ្មីជាផ្លូវការ សរុបចំនួន២០រូបក្នុងនោះមានបេក្ខភាពពេញសិទ្ធ៩រូប និងបម្រុង១១រូប ដែលត្រូវឈរឈ្មោះឲ្យប្រជាពលរដ្ឋបោះឆ្នោតជ្រើស
រើសក្រុមប្រឹក្សាឃុំអាណត្តិថ្មី២០២២ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដោយមានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់៤០ម៉ែត្រផងដែរស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសាធារណការប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

វីដែអូ