ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម សុខ លូ បន្តជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្រ្ដីរាជការ មេឃុំ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលស្រុករតនមណ្ឌល
Tue,04 January 2022 (Time 11:00 AM)
ដោយ ៖ (ចំនួនអ្នកអាន: 45នាក់)

(បាត់ដំបង)នារសៀលថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្រ្ដីរាជការ មេឃុំ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

បន្ទាប់ពីនោះ លោក គុយ វណ្ណូ អភិបាល នៃគណៈអភិបាលស្រុករតនមណ្ឌល បានឡើងអានរបាយការណ៍ស្វាគមន៍ពីស្ថានភាពទូទៅរបស់រដ្ឋបាលស្រុក និងលទ្ធផលការងារដែលរដ្ឋបាលស្រុកបានសម្រេចកន្លងមក ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក៏បានមានប្រសាសន៍សំណេះសំណាលជាមួយមន្រ្ដីរាជការ មេឃុំ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលស្រុករតនមណ្ឌល ដោយក្នុងនោះឯកឧត្តម បានណែនាំដល់មន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ខិតខំពង្រឹងវិន័យការងាររបស់ខ្លួន ឥរិយាបទ និងសាមគ្គីភាពផ្ទៃក្នុងរបស់ខ្លួន ដើម្បីឲ្យដំណើរការការងារ ប្រកបដោយល្អ និងរលូនទៅមុខ ។

ឯកឧត្តម បានបន្តទៀតថា បច្ចុប្បន្នបញ្ហាបម្រើសេវាប្រជាពលរដ្ឋនៅតែជាបញ្ហាចម្បងដែលយើងត្រូវពង្រឹងតទៅមុខទៀត ដែលតម្រូវឲ្យស្មៀនឃុំត្រូវពង្រឹងសេវារបស់ខ្លួនទៅតាមឃុំសមី ក្នុងនាមបង្កើននូវល្បឿនសេវារដ្ឋបាលរបស់ខ្លួន ម៉ត់ចត់នឹងការងារ ដើម្បីប្រជាពលរដ្ឋអាចទទួលបានសេវារដ្ឋបាលបានដោយការពេញចិត្ត និងត្រូវបន្តពង្រឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព បន្តដោះស្រាយបញ្ហាប្រឈមនានា មានជាទំនាស់ ឬបណ្ដឹងនានា ដែលប្រជាពលរដ្ឋជួបប្រទះ ត្រូវធ្វើការដោះស្រាយឲ្យមានប្រសិទ្ធិភាព នៅតាមភូមិសាស្រ្ដរបស់ខ្លួន ។

ឯកឧត្តម បានណែនាំដល់រដ្ឋបាលស្រុក ធ្វើការរៀបចំឲ្យហើយស្រេចនៅសណ្ដាប់ធ្នាប់ជុំវិញផ្សារ ដោយមិនត្រូវឲ្យមានការលក់គ្មានសណ្ដាប់ធ្នាប់ បង្កឲ្យមានភាពអាណាធិបតេយ្យជាដើម និងត្រូវធ្វើការរៀបចំទុកដាក់កាកសំណល់សំរាមនានា ដោយក្នុងនោះត្រូវរៀបចំទីកន្លែងទូលាយមួយ ដែលមានផ្ទៃដីធំ ហើយឆ្ងាយពីទីប្រជុំជន ដើម្បីធ្វើជាទីលានចាក់សំរាមផងដែរ ។

ឯកឧត្តម បានណែនាំរដ្ឋបាលស្រុក ធ្វើការតាមដានស្វែងរកបុគ្គល ឬគ្រួសារណាដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមភូមិឃុំ នៃស្រុករបស់ខ្លួន និងត្រូវណែនាំឬលើកទឹកចិត្តដល់ពួកគាត់ដែលមិនទាន់បានចាក់វ៉ាក់សាំង ឲ្យមកទទួលការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃនៅតាមមណ្ឌលចាក់វ៉ាក់សាំងដែលរដ្ឋបាលស្រុកបានកំណត់ បើសិនក្នុងករណីដែលបុគ្គលណាម្នាក់ ឬគ្រួសារណាមិនមែនលទ្ធភាពក្នុងការមកចាក់វ៉ាក់សាំង ដោយសារមានបញ្ហាគ្មានយានជំនិះ ឬពិការភាព ឬបញ្ហានានាដែលមិនអាចមកបាន ត្រូវរៀបចំក្រុមការងារសុខាភិបាល ចុះទៅចាក់វ៉ាក់ជូនគាត់នៅតាមផ្ទះរបស់ពួកគាត់ផ្ទាល់តែម្ដង ដើម្បីសម្រួលឲ្យពួកគាត់បានទទួលវ៉ាក់សាំងដូចគេដូចឯង ទោះបីជាមានបញ្ហាផ្សេងៗធ្វើឲ្យគាត់មិនអាចដាក់នៅតាមមណ្ឌលក៏ដោយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដោយមានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់៤០ម៉ែត្រផងដែរស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសាធារណការប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

វីដែអូ