ថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលក្រើនរំឮកដល់ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរីថ្មី ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការប្រមូលសួយសារផ្សេងៗពីវិស័យរ៉ែ និងថាមពល សម្រាប់ការអភិវឌ្ឍន៍សង្គមជាតិ ឲ្យមានការរីកចម្រើន
Thu,08 December 2022 (Time 07:40 AM)
ដោយ ៖ (ចំនួនអ្នកអាន: 75នាក់)

ខេត្តមណ្ឌលគិរី៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរីដោយមានការចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្ត រួមទាំងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិកា អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ប្រធានសាលាដំបូងខេត្ត លោក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក និងអាជីវករជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២។

ឯកឧត្តម ស៊ុយ សែម មានប្រសាសន៍ថា សម្រាប់មន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី កន្លងមក ក្រោមការដឹកនាំរបស់លោក សាន់ ដារិទ្ឋ មានការអភិវឌ្ឍន៍រីកច្រើន ទន្ទឹមនឹងនេះ ក៏មានបញ្ហាមួយចំនួន ត្រូវបានដោះស្រាយ រួមមានបញ្ហាសកម្មភាពធ្វើរ៉ែមាសអនាធិបតេយ្យ ការសម្របសម្រួលដល់ក្រុមហ៊ុនរុករករ៉ែមាស ស្របច្បាប់ ឲ្យមានដំណើរការ ការផលិតថ្មសំណង់សម្រាប់បម្រើផលប្រយោជន៍ក្នុងមូលដ្ឋាន និងកិច្ចជាច្រើនផ្សេងទៀតក្នុងខេត្ត។ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ការប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរថ្មី នាពេលនេះ គឺជាការប្រគល់ភារកិច្ច និងជាការផ្ដល់នូវការទទួលខុសត្រូវមួយថែមទៀត ដែលតម្រូវឱ្យសាមីខ្លួន ត្រូវតែបញ្ចេញឱ្យអស់សមត្ថភាព លទ្ធភាព និងទេពកោសល្យ ដើម្បីជំនះបានរាល់ភាពលំបាកនានា ដែលចាំបាច់ត្រូវសហការជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ដើម្បីធ្វើឱ្យអង្គភាព មានការប្រែប្រួលមុខមាត់ថ្មី សំដៅធានារ៉ាប់រងបាននូវភារកិច្ចស្នូលទាំងឡាយ ដែលអង្គភាពត្រូវបំពេញ និងទទួលខុសត្រូវចំពោះមុខស្ថាប័ន និងភារកិច្ចទាំងឡាយផ្សេងៗទៀត ទៅតាមការចាំ ឮបាច់ដែលក្រសួង និងរដ្ឋបាលខេត្តប្រគល់ជូន។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្ត សូមសំដែងនូវការអបអរសាទរ កោតសរសើរ និងសូមធ្វើការវាយ តម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារក្នុងរយៈពេលកន្លងមក និងសូមសំណូមពរ ឲ្យបន្តអនុវត្តការងារឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ទោះបីជាពេលនេះ មានការផ្ទេរ ភារកិច្ច និងប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី ក៏ដោយ តាងនាមអាជ្ញាធរខេត្ត សូមសំណូមពរ ដល់លោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី ដែលទើបទទួលបានការតែងតាំងមុខដំណែងថ្មី និងត្រូវបានទទួល ភារកិច្ចបម្រើការងារនៅក្នុងខេត្តមណ្ឌលគិរី សូមបន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការអនុវត្តការងារ ដើម្បីបម្រើ ផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ និងសង្គមជាតិ ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត លើវិស័យធនធានរ៉ែ និងថាមពល ក្នុងគោលបំណង ចូលរួមចំណែក ក្នុងការកសាង និង អភវិឌ្ឍន៍ប្រទេស ជាតិ នាពេលអនាគត។

លោក ទី សុផល ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី ដែលទើបឡើងតួនាទីថ្មី បានឡើងប្តេជ្ញាចិត្ត ៖ គោរពប្រតិបត្តិ ឲ្យបានម៉ឺងមាត់នូវរដ្ឋធម្មនុញ ច្បាប់ គោរពប្រតិបត្តិឲ្យបានមុឺងម៉ាត់នៅរដ្ឋធម្មនុញ្ញច្បាប់លិខិតបទដ្ឋា នពិសេសច្បាប់ស្ដីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ច្បាប់ស្ដីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតដោយសំដៅលើការកំណត់ការគ្រប់គ្រងរាល់សកម្មភាពដែលទាក់ទងទៅនឹងប្រតិបត្តិការធនធានរ៉ែ និងជំរុញលើការអភិវឌ្ឍន៍វិស័យប្រេងកាតឧស្ម័នប្រកបដោយនិរន្តរភាពប្រសិទ្ធភាព ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដោយកាត់បន្ថយផលប៉ះពាល់លើបរិស្ថានសង្គមនិងពង្រឹងការប្រមូលចំណូលថវិកាជាតិ។ ចូលរួមអនុវត្តនៅកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែកអនុវត្តផែនការសកម្មភាព និងទិសដៅរបស់ក្រសួង និងខេត្តឲ្យទទួលបានលទ្ធផលល្អប្រសើរ។ ខិតខំគោរព និងអនុវត្តតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញនិងទទួលយកនូវការផ្ដល់នូវសាសន៍របស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត ឲ្យបានល្អប្រសើរ ដើម្បីពង្រឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ សហការជាមួយបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីសម្របសម្រួលរាល់ការអនុវត្តភារកិច្ចឲ្យបានល្អជាប្រចាំ និងទទួលបាននូវលទ្ធផលល្អប្រសើរ។ ពង្រឹងធនធានមនុស្សឲ្យកាន់តែមានសមត្ថភាព ដើម្បីអនុវត្តការងារបានល្អនិងមុឺងម៉ាត់ដោយប្រកាន់ភ្ជាប់នូវគោលការណ៍សមធម៌សច្ចភាពយុត្តិធម៌ជូនមន្ត្រីរាជការក្រោមឱវាទ។ ជាពិសេស ត្រូវពង្រឹងថែរក្សាស្មារតីសាមគ្គីភាពឯកភាពផ្ទៃក្នុងរបស់មន្ទីរឲ្យបានល្អប្រសើរជាប្រចាំ។

សូមបញ្ជាក់ថា ក្នុងពិធីខាងលើនេះ លោក ទី សុផល អតីតអនុប្រធានមន្ទីរ ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី ជំនួសលោក សាន់ ដារិទ្ឋ ដែលត្រូវថ្នាក់ដឹកនាំប្រគល់ភារកិច្ចជាអភិបាលរងខេត្តមណ្ឌលគិរី៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()

វីដែអូ