ខេត្តកណ្ដាល ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាល នឹងធ្វើវិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដោយនឹងតម្រូវឲ្យអ្នកបើកបរ យានយន្តគ្រប់ប្រភេទទាំងអស់ ធ្វើតេស្តរកសារធាតុញៀន ប៉ុន្តែមិនទាន់កំណត់ថា នឹងត្រូវធ្វើតេស្តប៉ុន្មានដង ក្នុងរយៈពេលមួយឆ្នាំ ។ក្នុងពិធីបិទវគ្គសុក្រឹតការ ថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេច ស ខេង បានបញ្ជាក់ថា ប្រសិនបើគ្មានការប្រែប្រួលទេ នៅថ្ងៃទី២៨ ធ្នូ ស្អែកនេះ សម្តេច នឹងបើកកិច្ចប្រជុំមួយ ដើម្បីឆ្លងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដោយនឹងត្រូវថែមចំណុចមួយចំនួន ទាក់ទងនឹងការបើកបរ និងបញ្ហាគ្រៀងញៀន ។សម្តេច បានគូសបញ្ជាក់ថា«ការធ្វើវិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ នឹង មានការបន្ថែមចំណុចមួយ ដោយតម្រូវឲ្យអ្នកបើកបរ យានយន្តទាំងអស់ ត្រូវតែធ្វើតេស្តសារធាតុញៀន ហើយត្រង់ថាយើងនឹងត្រូវកំណត់ធ្វើប៉ុន្មានឆ្នាំម្តង យ៉ាងណានោះ គឺនឹងកំណត់ដោយរាជរដ្ឋាភិបាល ហើយធ្វើតេស្តនៅទីណា ឬកន្លែងណានោះក៏នឹងកំណត់នៅពេលក្រោយ។ ប៉ុន្តែជាគោលការណ៍ គឺត្រូវតែធ្វើតេស្តចំពោះអ្នកបើកយានយន្ត ទាំងអស់ តាំងពីអ្នកបើកម៉ូតូ, ម៉ូតូកង់បី. ឬកង់បួនក៏ត្រូវតែធ្វើដូចគ្នាដែរ» ។ជាមួយគ្នានោះដែរ សម្តេច ស ខេង ក៏បានពន្យល់ផងដែរថា ការធ្វើតេស្តរកសារធាតុ ញៀនដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទនេះ គឺដើម្បីបង្ការ និងទប់ស្កាត់ការប្រើប្រាស់ សារធាតុញៀន និងដើម្បីកាត់បន្ថយការ គ្រោះថ្នាក់ចរាចណ៍នៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ខណៈបញ្ហាគ្រឿងញៀន និងបញ្ហាចរាចណ៍នេះបានកំពុងមានកង្វល់ យ៉ាងខ្លាំងនៅកម្ពុជានេះ។ទាក់ទងនឹងបញ្ហាគ្រឿងញៀននេះដែរ សម្តេច ក៏បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ អ្នកកំពុងជាប់ពន្ធនាគារនៅកម្ពុជា ប្រហែលបួនម៉ឺននាក់ ខណៈជិតពីរម៉ឺននាក់ ជាប់ពាក់ព័ន្ធក្នុងការរកស៊ី និងប្រើប្រាស់គ្រឿងញៀន៕
ព័ត៌មានគួរចាប់អារម្មណ៍
ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនី និងក្រុមអ្នកជំនាញដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ()
សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()
សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()
សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()
វីដែអូ