ថ្ងៃច័ន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ដើម្បីលើកទិសដៅការងារមនុស្សធម៌ ឆ្នាំ២០២៣
Mon,26 December 2022 (Time 04:04 PM)
ដោយ ៖ (ចំនួនអ្នកអាន: 255នាក់)

(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅវេលាម៉ោង៣រសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ដែលប្រព្រឹត្ដទៅនៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

កិច្ចប្រជុំនេះ បានពិភាក្សា​ និងអនុម័តទៅលើឯកសារដែលបានរៀបចំ​​ក្នុងនោះមាន​៖

* ឆ្លងសេចក្ដីសម្រេចព្រាងរបាយការណ៍សកម្មភាព ឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣
* ឆ្លងសេចក្ដីព្រាង របាយការណ៍ចំណូល និងចំណាយមូលនិធិ ឆ្នាំ២០២២
* ស្នើសុំការអនុម័តលើផែនការមូលនិធិ សម្រាប់ចំណាយជាអាទិភាព ឆ្នាំ២០២៣
* បញ្ហាផ្សេងៗ...។

បន្ទាប់ពីបញ្ចប់នូវកិច្ចប្រជុំនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងបំពាក់គ្រឿងឥស្សរិយយសជូននិវន្ដន៍ជន កាកបាទក្រហមកម្ពុជាផងដែរ។

គួរម្លឹកថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានដឹកនាំ និងអនុវត្ដយ៉ាងខ្ជាប់ខ្ជួន ក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋ ងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ដោយមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ជារៀងរាល់ឆ្នាំ។

កាកបាទក្រហមកម្ពុជា តែងតែប្រមូលផ្ដុំកម្លាំងមនុស្សធម៌ ខិតខំសម្រេចឱ្យបាននូវទស្សនវិស័យបេសកកម្ម និងគុណតម្លៃ រួមមាន៖
១៖ វិស័យអាទិភាពការគ្រប់គ្រងគ្រោះមហន្ដរាយ វិបត្ដិភ័យ និងការប្រែប្រួលអាកាសធាតុ
២៖ វិស័យអាទិភាពសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍
៣៖ វិស័យអាទិភាពការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌
៤៖ វិស័យអាទិភាពការអភិវឌ្ឍស្ថាប័ន៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនី និងក្រុមអ្នកជំនាញដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()

វីដែអូ