(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បាននាំភរិយា ព្រមទាំងកូនៗ ចូលជួបលោកបណ្ឌិត ហ៊ុន ម៉ាណែត និងភរិយា នៅគេហឋាន ដើម្បីជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល។ក្នុងឱកាសចូលជួបជូនពរសម្រាប់ការចូលឆ្នាំសកលនេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានជួបសន្ទនាសួរសុខទុក្ខ និងពិភាក្សាលើការងារមួយចំនួន ជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនមកពី គណបក្សប្រជាជនកម្ពុជា ប្រកបដោយភាពស្និទ្ធស្នាលបំផុត។អ្នកឧកញ៉ា គិត ម៉េង បានឆ្លៀតជូនពរលោកបណ្ឌិត ហ៊ុន ម៉ាណែត និងភរិយា ឱ្យជួបសុខភាពល្អ កម្លាំងពលំមាំមួន ព្រមទាំងទទួលបានជោគជ័យលើភារកិច្ចបម្រើជាតិ និងប្រជាជន។ ជាពិសេសទទួលបានប្រជាប្រិយភាព និងការគោរពស្រឡាញ់កាន់តែខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ។លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណជ្រាលជូនចំពោះអ្នកឧកញ៉ា គិត ម៉េង សម្រាប់ពាក្យពេចន៍ជូនពរក្នុងឱកាសចូលឆ្នាំសកល។ក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានឆ្លៀតថ្លែងអំណរគុណអ្នកឧកញ៉ា គិត ម៉េង ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្ររាល់សកម្មភាពសង្គម ដែលដឹកនាំដោយរូបលោក ក៏ដូចជាភរិយា៕
ព័ត៌មានគួរចាប់អារម្មណ៍
ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនី និងក្រុមអ្នកជំនាញដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ()
សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()
សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()
សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()
វីដែអូ