ថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តពោធិ៍សាត់ ជំរុញដល់គ្រប់ស្ថាប័នអង្គភាពពាក់ព័ន្ធ ត្រូវបំពេញតួនាទីភារកិច្ចឱ្យបានម៉ឺងម៉ាត់ និងត្រូវពន្លឿនរៀបចំរបាយការណ៍ ជូនគណៈកម្មាធិការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ
Fri,23 December 2022 (Time 04:44 PM)
ដោយ ៖ (ចំនួនអ្នកអាន: 49នាក់)

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ បានជំរុញឱ្យគ្រប់ស្ថាប័នមន្ទីរអង្គភាព និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ក្នុងដែនគ្រប់គ្រងរបស់ខ្លួន ឱ្យបានម៉ឺងម៉ាត់ សំដៅទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមច្បាប់កំណត់ និងត្រូវពន្លឿនរៀបចំរបាយការណ៍ ជូនគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យបានឆាប់។

លោកអភិបាលខេត្ត បានជំរុញបែបនេះក្នុងឱកាសដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ទាក់ទងនឹងការរៀបចំរបាយការណ៍ ជូនគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលត្រូវធ្វើឡើងនៅសាលប្រជុំជាន់ទី១ សាលាខេត្ត។

ក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្ត បានលើកឡើងថា យើងទាំងអស់គ្នា មិនត្រូវគិតត្រឹមតែមួយជ្រុងនោះទេ ពោលគឺត្រូវគិតឱ្យបានគ្រប់វិស័យ។ ប្រតិបត្តិការមិនចាំបាច់ឆ្លងយោបល់ច្រើននាំឱ្យស្មុគស្មាញឡើយ ព្រោះថាអ្វីៗ ក៏ដូចជាតួនាទីភារកិច្ច គឺបានប្រគល់ជូនដល់អស់លោកឱ្យអស់ហើយ ក្នុងការរៀបចំផែនការធ្វើសកម្មភាព ការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើស។ ដោយឡែកការចុះឈ្វៀលដីជារបស់រដ្ឋ ត្រូវបែងចែកយ៉ាងណានោះ គឺពិនិត្យលើស្ថានភាពទីតាំងភូមិសាស្ត្រ និងការរៀបចំតំបន់ប្រតិបត្តិការ ជាមួយនឹងដីអាស្រ័យផល ដីបម្រុងទុក្ខរបស់រដ្ឋ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្រៅពីការផ្ទេរកម្មសិទ្ធិដីធ្លីតាមផ្លូវច្បាប់ ប្លង់រឹងជូនប្រជាពលរដ្ឋ គឺត្រូវហាមដាច់ខាត មេភូមិ មេឃុំ បញ្ជាក់លើលិខិតស្នាមទិញលក់ដី អភិបាលក្រុងស្រុកត្រូវធ្វើកិច្ចការនោះកុំទុកយូរ។ ដោយឡែកចំពោះការផ្ដល់សេវាលើកម្មសិទ្ធិដីធ្លីស្របច្បាប់ មានប្លង់រឹងត្រឹមត្រូវ ដែលមិនមែនជាដីអាស្រ័យផល ចាប់យករបៀបអាណាធិបតេយ្យ ត្រូវតែរៀបចំធ្វើជូនឱ្យបានឆាប់រហ័ស ជៀសវាងយឺតយ៉ាវធ្វើឱ្យមានការឆ្នាំថ្នាក់ ពីបងប្អូនប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះ លោក ខូយ រីដា ក៏បានបន្តផ្ទេរសិទ្ធិដល់ លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្ត ដើម្បីដឹកនាំកិច្ចប្រជុំនេះបន្ត ធ្វើយ៉ាងណាត្រៀមលក្ខណៈរៀបចំរបាយការណ៍ ជូនគណៈកម្មាធិការជាតិ ឱ្យបានឆាប់រហ័ស៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()

វីដែអូ