ថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលខេត្តព្រះសីហនុជូនដំណឹងពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ពេលពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវខេត្តលេខ១៤៦បេ (វិថីសម្តេចព្រះសង្ឃរាជ ទព វង្ស) និងផ្លូវខេត្ត លេខ១៤៨ (តិរវិថីសម្ដេចតេជោហ៊ុន សែន)
Wed,21 December 2022 (Time 03:37 PM)
ដោយ ៖ (ចំនួនអ្នកអាន: 49នាក់)

ខេត្តព្រះសីហនុ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវខេត្តលេខ១៤៦បេ (វីថីសម្ដេចព្រះសង្ឃរាជ ទេព វង្ស) និងផ្លូវខេត្តលេខ១៤៨ (តិរវិថីសម្តេចតេជោហ៊ុន សែន) នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ នឹងបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវខេត្តលេខ១៤៦បេ (វិថីសម្តេចព្រះសង្ឃរាជ ទេព វង្ស) និងផ្អាកការដ្ឋានសំណង់ ការកាយយកអាចម៌ដី ការដឹកជញ្ជូនដី នៅតាមបណ្ដោយផ្លូវខេត្តលេខ១៤៦បេ (វិថីសម្តេចព្រះសង្ឃរាជ ទេព វង្ស) នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៥៖០០ នាទីព្រឹក រហូតដល់ចប់កម្មវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()

វីដែអូ