ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ពលរដ្ឋ១១៤គ្រួសារ ដែលរងគ្រោះដោយគ្រោះធម្មជាតិ នៅស្រុកកំពង់ស្វាយ ទទួលបានអំណោយពីអាជ្ញាធរខេត្តកំពង់ធំ
Fri,14 January 2022 (Time 10:05 PM)
ដោយ ៖ (ចំនួនអ្នកអាន: 43នាក់)

(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាព ក្នុងពិធីចែកអំណោយរបស់មន្ទីរ សង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ដល់គ្រួសារចំនួន១១៤គ្រួសារ ដែលរងគ្រោះដោយគ្រោះធម្មជាតិ និងខ្យល់កន្ត្រាក់ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ។

លោក ងួន រតនៈ បានបញ្ជាក់ថា ដោយមានការខិតខំប្រឹងប្រែង ការយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានយកចិត្តទុកដាក់ខ្ពស់បំផុតអំពីជីវភាពរស់នៅ និងទុក្ខលំបាកនានារបស់ពួកគាត់ ដោយសារគ្រោះធម្មជាតិ ដែលត្រូវបានជួបបញ្ហាលំបាកក្នុងការរកទទួលទាន ចិញ្ចឹមជីវិតរបស់ពួកគាត់ កន្លងមកនេះ ទើបអាជ្ញាធរយកអំណោយប្រគល់ជូននាឱកាសនេះ។

បើតាមអាជ្ញាធរខេត្ត ជារៀងរាល់ឆ្នាំនៅដើមរដូវភ្លៀងធ្លាក់ ស្រុកកំពង់ស្វាយ តែងតែមានខ្យល់កន្ត្រាក់រន្ទះបាញ់ធ្វើឲ្យខូចខាតដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាច្រើន នៅតាមបណ្តាឃុំនីមួយៗ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២១ កាលពីយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ នៅឃុំសាន់គរ បានជួបគ្រោះធម្មជាតិ (ខ្យល់កន្ត្រាក់) បណ្តាលឲ្យរលំ និងរបើកដំបូលរផ្ទះទាំងស្រុងចំនួន៧៧ខ្នងផ្ទះផងដែរ។

ប្រជាពលរដ្ឋចំនួន១១៤គ្រួសារ ក៏សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវតីសម្បទា ដែលបានដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋបណ្តាលមកពីគ្រោះធម្មជាតិ។

សូមបញ្ជាក់ថា គ្រួសារដែលរងគ្រោះដោយគ្រោះធម្មជាតិ ទាំងចំនួន១១៤គ្រួសារ ទទួលបានអង្ករ, ទឹកស៉ីអ៉ីវ, ទឹកត្រី, ភួយ, តង់ និងសម្ភារមួយចំនួនទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដោយមានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់៤០ម៉ែត្រផងដែរស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសាធារណការប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

វីដែអូ