ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខណ្ឌឬស្សីកែវ បន្តឧបត្ថម្ភអាល់កុល និងម៉ាសដល់រដ្ឋបាលសង្កាត់ទាំង៧ និងមណ្ឌសុខភាព២ទៀត ដើម្បីប្រើប្រាស់ប្រយុទ្ធប្រឆាំងវីរូសកូវីដ១៩បំប្លែងថ្មី «អូមីក្រុង»
Fri,14 January 2022 (Time 01:36 PM)
ដោយ ៖ (ចំនួនអ្នកអាន: 36នាក់)

(ភ្នំពេញ)៖ រដ្ឋបាលសង្កាត់ទាំង៧ និងមណ្ឌលសុខភាពចំនួន២ នៃរដ្ឋបាលខណ្ឌឬស្សីកែវ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនលោក ឯក ឃុនដឿន អភិបាលខណ្ឌ ដែលបានផ្តល់អាល់កុល ចំនួន៩កាន និងម៉ាសចំនួន១១,២៥០ម៉ាស់។

ការទទួលសម្ភារខាងលើពីលោក ឯក ឃុនដឿន និងលោក លីន ញ៉ក់ អភិបាលរងខណ្ឌ ជាមួយមន្ត្រីក្រោមឱវាទ គឺដើម្បីប្រើប្រាស់នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនប្រជាពលរដ្ឋ ដូសទី៣ (ដូសជុំរុញ) និងដូសទី៤ ពិសេសសម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរូសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង»។

នៅក្នុងពិធីប្រគល់-ទទួលអាល់កុល និងម៉ាសនេះ, លោក ឯក ឃុនដឿន បានបន្តរំលឹកឱ្យអាជ្ញាធរជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌទាំងអស់ឱ្យមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ដូសទី៣ (ដូសជុំរុញ) និងដូសទី៤ ក្រោយពីក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីវិជ្ជមានវីរូសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ឆ្លងក្នុងសហគមន៍។

លោក ឯក ឃុនដឿន បានណែនាំទៅកាន់បងប្អូនប្រជាពលរដ្ឋ ដែលមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវភ្ជាប់មកជាមួយនូវឯកសារ រួមមាន៖ ប័ណ្ណ (កាត) ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩, សំបុត្រកំណើត ឬអត្តសញ្ញាណ្ណប័ណ្ណសញ្ជាតិខ្មែរ, សៀវភៅស្នាក់នៅ, សៀវភៅគ្រួសារ ឬលិខិតឆ្លងដែន ជាដើម ដែលបានប្រើប្រាស់ក្នុងការចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១។

បន្ថែមពីនេះ លោកអភិបាលខណ្ឌបន្តទៀតថា សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវបង្កើនការប្រុងប្រយ័ត្នជាប់ជានិច្ច ក្រោយពីក្រសួងសុខាភិបាល បានប្រកាសរកឃើញករណី វិជ្ជមានកូវីដ១៩បំប្លែងថ្មី «អូមីក្រុង» ឆ្លងក្នុងសហគមន៍ ដោយប្រកាន់ភ្ជាប់ឱ្យបានជាដាច់ខាតនូវការតក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរហើយត្រូវ បន្តអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដោយមានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់៤០ម៉ែត្រផងដែរស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសាធារណការប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

វីដែអូ