ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង នាំអំណោយ និងថវិកាប្រគល់ជូនពលរដ្ឋ៣គ្រួសារ ដែលរងគ្រោះសារអគ្គិភ័យ និងពលរដ្ឋប៉ះពាល់ នៅសង្កាត់ស្មាច់មានជ័យ
Thu,13 January 2022 (Time 05:14 PM)
ដោយ ៖ (ចំនួនអ្នកអាន: 36នាក់)

(កោះកុង)៖ លោកស្រី មិថុនា ភូថង ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានចុះសួរសុខទុក្ខ និងពាំនាំអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនប្រជាពលរដ្ឋចំនួន៣គ្រួសារ និងខូចខាតធ្ងន់ធ្ងរ១ខ្នង ដោយសារអគ្គិភ័យឆាបឆេះ ដោយសារឆ្លងចរន្តអគ្គិភ័យ នៅត្រង់ចំណុចមាត់ទឹកស្មាច់ង៉ាម ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុមខេមរភូមិន្ទ។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ភ្លាមៗពីអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ លោកស្រី មិថុនា ភូថង បានដឹកនាំក្រុមការងារសាខា អនុសាខាក្រុងខេមរភូមិន្ទ ក្រុមការងារសង្កាត់ស្មាច់មានជ័យ នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យ ៣គ្រួសារ ក្នុងនោះ ផ្ទះទំហំទទឹង ៤.៨ម៉ែត្រ គុណ១៦ម៉ែត្រ ធ្វើអំពីឈើប្រក់សុីប្រូ ធ្វើអោយខូចខាតផ្ទះផ្នែកខាងក្រោយ (ផ្ទះបាយ) និងអីវ៉ាន់លក់ដូរចាប់ហ៊ួយមួយចំនួននៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

នាឱកាសនោះ លោកស្រី មិថុនា ភូថង បានផ្តាំផ្ញើ និងចូលរួមសោកស្ដាយពីសំណាក់លោក ប៊ុន លើត ប្រធានកិត្តិយសសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែ យកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់វណ្ណៈ ពណ៌សប្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ដូចដែលលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាដោយមិនទុកនរណាម្នាក់ចោល»។

លោកស្រី បានបញ្ជាក់បន្ថែមថា សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះ គ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិ ដែលកើតមានឡើងគ្រប់ពេល និងសូមជួយអប់រំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ និងត្រូវគោរពច្បាប់ចរាចរណ៍ និងសូមបងប្អូនកុំបាក់ទឹកចិត្តខិតខំបង្កបង្កើនផល និងដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើឡើងវិញ សូមបងប្អូនពូមីងថែរក្សាសុខភាព រស់នៅដោយមានអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» កុំឱ្យឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ជាដើម។

អំណោយមនុស្សធម៌ដែលសាខាបានផ្ដល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ តង់១ មុង១ ភួយ១ កន្ទេល១ កំសៀវដាំទឹក១ ឆ្នាំង១ ខ្ទះ១ វែកឆា១ វែកសម្ល១ កញ្ច្រែងជ័រ២ កាថុនជ័រ២ ផ្ទិល១ ចានដែកធំ១ ជ្រុញ១ អង្ករ ២៥គីឡូក្រាម មី១កេស ទឹកសុទ្ធឱរ៉ាល់១កេស ជេល១ដប ម៉ាស់១០សន្លឹក អាវយឺត១២ និងសម្ភារមួយចំនួនទៀត ព្រមទាំង ថវិកាចំនួន១លានរៀលដូចៗគ្នា។

បន្ថែមពីនេះ លោកស្រី មិថុនា ភូថង ក៏បានឧបត្ថម្ភបន្ថែមផ្ទះរងគ្រោះធ្ងន់ធ្ងរចំនួន ២លានរៀល និងផ្ទះរងគ្រោះដោយអន្លើៗ២ខ្នងផ្ទះចំនួន ២លានរៀល សរុប៤លានរៀល, អនុសាខាក្រុងខេមរភូមិន្ទ ផ្តល់ជូនផ្ទះរងគ្រោះធ្ងន់ធ្ងរ ថវិកា២០ម៉ឺនរៀល និងព្រះគ្រូចៅអធិការ វត្តទេពនិតមិត្ត បានឧបត្ថម្ភបន្ថែមផ្ទះរងគ្រោះធ្ងន់ធ្ងរចំនួន៣០ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដោយមានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់៤០ម៉ែត្រផងដែរស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសាធារណការប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

វីដែអូ