ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តសៀមរាប ចេញថ្លៃសេវាពិនិត្យសុខភាពជូនមគ្គុទ្ទេសក៍ទេសចរណ៍ចំនួន៥ពាន់១១៧នាក់ សម្រាប់បន្តអាជ្ញាប័ណ្ណមគ្គុទេសក៍ទេសចរណ៍ក្នុងឆ្នាំ២០២២នេះ
Thu,13 January 2022 (Time 04:47 PM)
ដោយ ៖ (ចំនួនអ្នកអាន: 40នាក់)

(សៀមរាម)នៅថ្ងៃទី១១ខែមករាឆ្នាំ២០២២នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយបងប្អូនសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ដែលមានជំនាញចំនួន ១២ភាសារ នៅសាលប្រជុំសាលាខេត្តសៀមរាប ចំនួន ២៦៣នាក់ ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុងផងដែរ។

ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍ថា ដោយសារតែវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងរយៈពេល២ឆ្នាំមកនេះ មគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់អង្គរ បានជួបការលំបាកយ៉ាងខ្លាំងផ្នែកជីវភាព ដោយសារតែគ្មានភ្ញៀវទេសចរមកកម្សាន្តព្រោះតែកូវីដ-១៩ ដោយអ្នកខ្លះបានងាកទៅរកការងារផ្សេងៗធ្វើ ដើមី្បផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយខ្លះធ្វើជាកម្មករសំណង់ អ្នកខ្លះរត់ម៉ូតូឌុប និងរបរផ្សេងៗទៀតជាដើម។ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខប្រជាពលរដ្ឋ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានប្រើយុទ្ធនាការស្រោចវ៉ាក់សាំងទូទាំងប្រទេសទើបធ្វើឱ្យស្ថានភាពកូវីដមានភាពធូស្រាលបន្តិច ព្រមទាំងបើកប្រទេសឡើងវិញ ហើយភ្ញៀវទេសចរក្នុងស្រុកក៏បានចាប់ផ្តើមដើរកម្សាន្តតាមរមណីយដ្ឋាននានា ហើយសម្រាប់ភ្ញៀវទេសចរជាតិ និងបរទេសនៅក្នុងស្រុកដែលបានមកកម្សាន្តនៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ក៏ងាកមកប្រើប្រាស់សេវា មគ្គុទ្ទេសក៍ទេសចរណ៍ ក្នុងពន្យល់បកស្រាយអំពីប្រាសាទនិមួយៗផងដែរ។ ការប្រើប្រាស់សេវានេះ ធ្វើឱ្យបងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍រកចំណូលបានខ្លះៗឡើងវិញ ប៉ុន្តែមគ្គុទ្ទេសក៍ទេសចរណ៍បានប្រែមកជាអង្គុយរង់ចាំភ្ញៀវដែលគេត្រូវការមគ្គុទ្ទេសក៍ទេសចរណ៍ នៅតាមក្រោមម្លប់ឈើតាមផ្លូវចូលទៅប្រាសាទ ឬអាចនិយាយថា អង្គុយចាំចាប់ម៉ូយ ទៅតាមលទ្ធភាពរៀងៗខ្លួន។ សកម្មភាពភាពទាំងនេះ ធ្វើឱ្យមានការពិបាកមើល ចំពោះបងប្អូនដែលគ្មានទីតាំងប្រចាំការច្បាស់លាស់ ក្នុងការបម្រើសេវាជូនដល់ភ្ញៀវក្នុងស្រុក ដែលមកទស្សនា ដើម្បីដឹងនិងយល់ពីជីវប្រវត្តិ និង អត្ថន័យនៃរូបចន្លាក់តាមជញ្ជាំងប្រាង្គប្រាសាទ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ដើម្បីជួយដល់បងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍ នៅក្នុងគ្រាលំបាកនេះ ឯកឧត្តមមានគម្រោងជួបពិភាក្សាជាមួយអាជ្ញាធរជាតិអប្សរារៀបចំឲ្យមានកន្លែងមួយសមរម្យនៅគ្រប់ប្រាសាទដោយដាក់ថា កន្លែងផ្តល់សេវាមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីភាពងាយស្រួលដល់សមាគមមគ្គុទ្ទេសក៍ទេសចរណ៍និមួយៗរៀបចំសមាជិករបស់ខ្លួនឱ្យទៅនៅផ្តល់សេវាទីនោះ ដោយមានការប្តូរវេនគ្នា។ ការរៀបចំបែបនេះ ងាយស្រួលដល់ភ្ញៀវទេសចរ ដែលត្រូវការសេវាមគ្គុទ្ទេសក៍ទេសចរណ៍ គេទៅរក និង មានសណ្តាប់ល្អទៀតផង។ ឯកឧត្តមក៏បានជំរុញឱ្យបងប្អូនបានទៅទទួលការចាក់វ៉ាក់សាំងដូលទី៣ (ដូសជំរុញ) ឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ព្រមទាំងសម្របខ្លួនរស់នៅតាមគន្លងបែបថ្មី នៃកូវិដ១៩ផងដែរ។

នៅក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍នេះដែរ តំណាងសមាគមមគ្គុទ្ទេសក៍ទេសចរណ៍និមួយៗ ក៏បានស្នើសុំមិនឱ្យយកកម្រៃលើការបន្តអាជ្ញាប័ណ្ណសម្រាប់ឆ្នាំ២០២២ ស្នើសុំមិនបាច់បង់លុយពិនិត្យសុខភាពសម្រាប់យកមកបន្តអាជ្ញាប័ណ្ណ ស្នើសុំឲ្យមានការផ្តល់ប័ណ្ណ(ប.ស.ស) ស្នើឱ្យមានការផ្តល់ប្រាក់១ខែ៤០ដុល្លារដូចបុគ្គលិកសណ្ឋាគារជាដើម។

ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តមអភិបាលខេត្តក៏បានជួយដោះស្រាយជូនមួយចំនួនដូចជា ការបន្តអាជ្ញាប័ណ្ណសម្រាប់ឆ្នាំ២០២២ ដោយមិនបាច់បង់ប្រាក់ព្រោះខាងមន្ទីរជំនាញបានស្នើទៅថ្នាក់លើរួចហើយរង់ចាំការសម្រេច។ ដោយឡែកចំពោះការពិនិត្យសុខភាពសម្រាប់យកអាជ្ញាប័ណ្ណមកបន្តដោយម្នាក់ៗត្រូវបង់១០ដុល្លារនោះ ឯកឧត្តមអភិបាលខេត្តនឹងចេញថ្លៃសេវាជំនួសសម្រាប់បងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍ជាង៥ពាន់១១៧នាក់ ស្រី៧០៩នាក់ ដោយឡែកសម្រាប់ ប័ណ្ណ (ប.ស.ស ) មន្រ្តីជំនាញនឹងពិភាក្សាមើលអំពីលិខិតបទដ្ឋាន ដើម្បីពិនិត្យលទ្ធភាពជូន។

នាឱកាសសំណេះសំណាលនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់ស្បៀងអាហារមួយចំនួនដល់បងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍ដែលបានចូលរួមក្នុងកម្មវិធីនេះចំនួន២៦៣នាក់ ដោយម្នាក់ទទួលបាន អង្ករ ២០គីឡូក្រាម, ត្រីខ ១យួរ ,ទឹកត្រី១យួរ ,ទឹកស៊ីអុីវ ១យួរ និង ថវិកា ២ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដោយមានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់៤០ម៉ែត្រផងដែរស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសាធារណការប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

វីដែអូ