(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក អ៊ិន មាត្រា អគ្គនាយករង នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ផ្សព្វផ្សាយប្រកាស ស្ដីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន និងការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍចលនវត្ថុ នៅខេត្តព្រះសីហនុ។លោក គួច ចំរើន បានលើកឡើងថា រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានឯកភាពគ្នារៀបចំផ្សព្វផ្សាយ ទាក់ទងជាមួយច្បាប់គ្រងគ្រង អាជីវកម្មបញ្ចាំហើយកិច្ចការទាំងអស់នេះ ក្នុងរយៈពេលកន្លងមកមានសកម្មភាពប្រមូលផ្តុំ រួមគ្នាធ្វើការដោះស្រាយឲ្យបានត្រឹមត្រូវ ព្រោះយើងមានច្បាប់រួចហើយ ក៏ប៉ុន្តែការអនុវត្តឲ្យបានត្រឹមត្រូវ ទាំងអ្នកគ្រប់គ្រងអ្នកអនុវត្តនៅមានខ្វះចន្លោះទាក់ទង នៃការបញ្ចាំដែលមានផលប៉ះពាល់ច្រើនយ៉ាង។លោកបន្ដថា ប្រទេសកម្ពុជាជាប្រទេសនីតិរដ្ឋមានច្បាប់ត្រូវគោរពតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា អ្នកដែលត្រូវបំពេញកាតព្វកិច្ចទាំងឡាយត្រូវអនុវត្តតាមច្បាប់ ពិសេសអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ មន្ទីរអង្គភាពពាក់ព័ន្ធជាដៃគូសហការជំរុញការអនុវត្តអ្នកប្រកបផលរបរ ត្រូវធ្វើការគោរពឲ្យបានត្រឹមត្រូវ ដើម្បីឲ្យអ្នកប្រកបផលរបរធ្វើតាមច្បាប់។ ទន្ទឹមនោះ យើងត្រូវដឹងថា នៅខេត្តព្រះសីហនុ មានអ្នករកស៊ីទទួលបញ្ចាំប៉ុន្មាននាក់ ក្រុមហ៊ុនអចលនទ្រព្យប៉ុន្មាន ដែលទាក់ទងនឹងច្បាប់ទម្លាប់។លោកបានបន្តថា ក្នុងកិច្ចប្រជុំនៅថ្ងៃនេះ ជាការចែករំលែកឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធ មានការយល់ដឹងពីការគ្រប់គ្រងអាជីវកម្មបញ្ចាំអចលនវត្ថុរួមគ្នា គ្រប់គ្រងទាក់ទងនឹងសកម្មភាពទៅនឹងច្បាប់ ហើយក៏ជាចំណេះដឹងថ្មីមួយ ដែលយើងចាប់ផ្តើម ហើយបងប្អូនត្រៀមជាសំនួរ ផ្តល់មតិយោបល់ ដល់ក្រុមការងារធ្វើការបកស្រាយកាន់តែទូលំទូលាយ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋាន រួមសហការជំរុញការ គ្រប់គ្រងតាមច្បាប់ ផ្តើមចេញពីការសម្រង់ស្ថិតិ នៃការគ្រប់គ្រងទីតាំងទទួលបញ្ចាំ តើខេត្តមានកន្លែងបញ្ចាំប៉ុន្មាន ដើម្បីឲ្យអាជីវកម្មរបស់យើងមានច្បាប់ត្រឹមត្រូវ។អភិបាលខេត្ត បានបន្តទៀតថា ការពិភាក្សារនេះ វាពិតជាមានសារៈសំខាន់ណាស់សម្រាប់មន្ត្រីរបស់យើង ដើម្បីធ្វើការស្វែងយល់ ចែករំលែកដល់មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ដែលមានទីតាំងបើកអាជីវកម្មទទួលបញ្ចាំ រួមគ្នាធ្វើការគ្រប់គ្រង រួមគ្នាដោះស្រាយឲ្យមាននិរន្តរភាពតាមលិខិតបទដ្ឋានគតិយុត្តិ ជាគុណប្រយោជន៍ នៃការប្រមូលចំណូលពន្ធ សម្រាប់ខេត្តព្រះសីហនុ។លោក អ៊ិន មាត្រា បានថ្លែងបើកកិច្ចប្រជុំ ក្នុងបរិបទនៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រាជរដ្ឋាភិបាល បានដាក់ឲ្យប្រើប្រាស់ឯកសារចក្ខុវិស័យផែនការហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែង និងការអភិវឌ្ឍទីផ្សារ ដើម្បីរក្សាប្រព័ន្ធធនាគារ ហិរញ្ញវត្ថុ ផ្អែកលើឯកសារនេះ។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអ្នកគ្រប់គ្រងវិស័យហិរញ្ញវត្ថុ វិស័យបញ្ចាំក្នុងគោលបំណង៥ចំណុច៖*ទី១៖ ធានាប្រសិទ្ធភាព នៃការក្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍអចលនវត្ថុ *ទី២៖ ធានាសមធម៌ និងតុល្យភាពនៃផលប្រយោជន៍រវាងអ្នកអភិវឌ្ឍ និងអ្នកប្រើប្រាស់ *ទី៣៖ បង្ការទប់ស្កាត់ហានិភ័យហិរញ្ញវត្ថុ ក្នុងវិស័យអចលនវត្ថុ *ទី៤៖ ធានាចីរភាពនៃការអភិវឌ្ឍវិស័យអចលនវត្ថុ សំដៅបង្កើនជំនឿទុកចិត្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច *ទី៥៖ រួមចំណែកទប់ស្កាត់សកម្មភាពលាងសម្អាតប្រាក់ ក្នុងវិស័យអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដោយមានគោលដៅកំណត់យន្តការវិធាន និងនីតិវិធីនៃការគ្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍអចលនវត្ថុនៅកម្ពុជា ឲ្យមានវិសាលភាព អនុវត្តលើសកម្មភាពអាជីវកម្មអភិវឌ្ឍអចលនវត្ថុកាន់តែមានប្រសិទ្ធិភាពខ្ពស់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()
សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()
សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()
វីដែអូ