ថ្ងៃពុធ ទី៣០ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបន្ទាយមានជ័យ ចុះសម្របសម្រួលពិនិត្យមើល ការលក់ទិញស្រូវប្រជាកសិករ
Thu,24 November 2022 (Time 07:36 AM)
ដោយ ៖ (ចំនួនអ្នកអាន: 22នាក់)

(បន្ទាយមានជ័យ)៖ ការអន្តរាគមន៍ជួយសម្របសម្រួលការប្រមូលទិញស្រូវ ដើម្បីជួយរក្សាតម្លៃលក់ស្រូវ ដល់ពុកម៉ែបងប្អូនប្រជាកសិករ ក្នុងខេត្តបន្ទាយមានជ័យ បានរក្សាស្ថានភាពល្អប្រសើរ លោក អ៊ុំ រាត្រី ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមគោរពថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់គិតគូរខ្ពស់ដល់ប្រជាកសិករ ដោយផ្តល់ថវិកាបន្ថែមចំនួន ១០លានដុល្លា ជាមូលនិធិទិញស្រូវ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់គាំទ្រដល់ ក្រុមហ៊ុនប៉ៃតង រោងម៉ាស៊ីនកិនស្រូវ ការប្រមូលទិញស្រូវ ពីប្រជាកសិករតាមតម្លៃសមស្រប ជៀសវាងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន។

ក្នុងរយៈពេលអនុវត្តន៍ប៉ុន្មានសប្តាហ៍មកនេះ ការចូលរួមយ៉ាងសកម្មចុះសម្របសម្រួលគ្រប់ទីកន្លែង នៃការប្រមូលផលស្រូវវស្សាដើមរដូវ ប្រភេទស្រូវផ្កាម្លះតាមបណ្តាឃុំ ភូមិក្នុងខេត្ត ពីសំណាក់ក្រុមការងារ ចម្រុះរដ្ឋបាលខេត្តបន្ទាយមានជ័យ លោកឧកញ៉ា ភូ ពុយ អគ្គនាយកនៃរោង ម៉ាស៊ីនកិនស្រូវបៃតង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរពាណិជ្ជកម្ម តំណាងធនាគារអភិវឌ្ឍន៍កសិកម្ម និង ជនបទលោក លោកស្រីអភិបាលស្រុក មេឃុំ រោងម៉ាស៊ីនកិនស្រូវ បានចុះអន្តរាគមន៍សម្របសម្រួល នៃការរៀបចំប្រមូលផ្តុំទិញលក់ស្រូវ បងប្អូនប្រជាកសិករយើងតាមគោលដៅនានា តាមតម្លៃកំណត់យកថ្លៃគោល សម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១ (ស្រូវសើម) មិន ក្រោម៩បាត ក្នុង១គីឡូក្រាម ឬ ១ ០៤០រៀល ក្នុង១គីឡូ ក្រាមនៅនឹងកន្លែងដូចនៅខេត្តបាត់ដំបងដែរ។

នៅថ្ងៃទី២៣ វិច្ឆិកានេះ លោក អ៊ុំ រាត្រី បានចុះជួបផ្ទាល់ជាមួយបងប្អូនក្រុមការងារ ប្រជាកសិករ និងឈ្មួញរោងម៉ាស៊ីនកិនស្រូវតាមបណ្តាគោលដៅមួយចំនួនក្នុងស្រុកអូរជ្រៅ ព្រះនេត្រព្រះ និងស្រុកស្វាយចេក ឃើញថាស្ថានភាពការប្រមូផលស្រូវ និងតម្លៃនៃការលក់ស្រូវរបស់បងប្អូនគឺរក្សាបានតម្លៃល្អសមស្របទៅនឹងតម្លៃដែលបានកំណត់គោល មានន័យថា ទោះបងប្អូនលក់ឲ្យឈ្មួយទិញ ក៏មានតម្លៃប្រហាក់ប្រហែលទៅនឹងតម្លៃកំណត់ឬលក់ទៅឲ្យខាងរោងម៉ាស៊ីនដែលទទួលទិញ ។ប្រជាកសិករគ្រប់គោលដៅទាំងអស់ បានសាទរទៅនឹងការអនុវត្តថ្លៃគោលនេះ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត សូមគោរពថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្រុមហ៊ុនប៉ៃតង របស់លោកឧកញ៉ា ភូ ពុយ រោងម៉ាស៊ីនកិនស្រូវ និងក្រុមការងារពាក់ព័ន្ធអាជ្ញាធរដែនដី ដែលបានជួយដោះស្រាយបញ្ហាតម្លៃស្រូវរក្សាតម្លៃលក់របស់ប្រជាកសិករក្នុងខេត្ត ពិសេសតាមបណ្តាស្រុកឃុំដែលមានស្រូវស្រាលដើមរដូវក្នុងឆ្នាំនេះ និងបន្តជួយទិញបងប្អូនប្រជាកសិករបន្តទៀតផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំង និងផ្ទេរមុខតំណែង ប្រធាន-អនុប្រធានតុលាការ និងចៅក្រមសរុប៤៨រូប ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខតំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ២៧រូប ()

ព័ត៌មានគួរចាប់អារម្មណ៍

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកិច្ចប្រជុំកំពូលចំនួនពីរទៀត មុនឈានដល់ការបិទបញ្ចប់នៅព្រឹកថ្ងៃនេះ ()

វីដែអូ