ថ្ងៃពុធ ទី៣០ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលក្រុងប៉ោយប៉ែត ធ្វើអនាម័យបរិស្ថាន និងដាំកូនឈើ ដើម្បីលើកកម្ពស់សោភ័ណភាព និងការទាក់ទាញ
Thu,24 November 2022 (Time 07:33 AM)
ដោយ ៖ (ចំនួនអ្នកអាន: 24នាក់)

(បន្ទាយមានជ័យ)៖ រដ្ឋបាលក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ យុវជនក្រុងសង្កាត់ សម្ពន្ធយុវជនស្រលាញ់សន្តិភាព កងកម្លាំងមន្ត្រីរាជការ សិស្សានុសិស្សចូលប្រមាណ៥០០នាក់ រួមគ្នាធ្វើអនាម័យ បរិស្ថាន ដាំកូនឈើ តាមដងផ្លូវ និងរង្វង់មូល រហូតដល់ភ្លើងស្តុបផ្សារកណ្តាល គោលបំណងលើកកម្ពស់សោភ័ណភាព និងការទាក់ទាញ ខណៈក្រុងប៉ោយប៉ែត មានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ឆ្លងកាត់ជារៀងរាល់ថ្ងៃ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ការសំអាតអនាម័យបរិស្ថាន រើសសំរាម ដាំកូនឈើ និងការផ្សព្វផ្សាយក្នុងគោលបំណងលើកកម្ពស់គុណភាពបរិស្ថាន និងអនាម័យ តាមរយៈការធ្វើអនាម័យបរិស្ថានរួមគ្នា ផ្សព្វផ្សាយ អប់រំដល់សាធារណជនទូទៅនូវការផ្លាស់ប្តូរឥរិយាបថ និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃ ឲ្យមានការគិតគូរអំពីការសំអាតអនាម័យបរិស្ថាន ដូចជាការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ចោលសំរាមឲ្យចំធុងសំរាម ដែលពិភពលោកកំពុងយកចិត្តទុកដាក់ទៅលើអនាម័យបរិស្ថាន ដីស្អាត ខ្យល់ស្អាត និងទឹកស្អាត សំដៅបំបាត់ឱ្យខាងតែបាននូវភាពកខ្វក់ សំរាម និងកាកសំណល់ផ្សេងៗ ដើម្បីកែលម្អគុណភាពបរិស្ថានក្រុងឲ្យមានសោភ័ណភាព មានផាសុកភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។

លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការប្រារព្ធទិវាអនាម័យបរិស្ថាន ក៏ជាផ្នែកមួយនៃការចូលរួមជំរុញការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដែលលើកឡើងអំពីភូមិឃុំសង្កាត់ ត្រូវតែ «មានអនាម័យល្អ សោភ័ណភាព និងបរិស្ថានល្អ» ដែលសំដៅលើការមានវិធានការក្នុងការគ្រប់គ្រង ថែរក្សា និងការពារធនធានធម្មជាតិ និងបរិស្ថាន អនាម័យប្រកបដោយប្រសិទ្ធភាព ជាពិសេសយន្តការដោះស្រាយសំរាម ធ្វើឲ្យមានសោភ័ណភាព និងផាសុកភាព។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា រដ្ឋបាលក្រុងបានកំពុងខិតខំរៀបចំ ឲ្យមានការបញ្ជ្រាបការអប់រំដល់ប្រជាពលរដ្ឋអំពីច្បាប់ គោលការណ៍ និងវិធានការនានាស្តីពីការថែរក្សាបរិស្ថាន រួមទាំងវិធីសាស្ត្រ នៃការរក្សាសុខភាព អនាម័យ សុវត្ថិភាពចំណីអាហារ និងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យកន្លែងរស់នៅរៀងខ្លួនឲ្យបានល្អ វិចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំង និងផ្ទេរមុខតំណែង ប្រធាន-អនុប្រធានតុលាការ និងចៅក្រមសរុប៤៨រូប ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខតំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ២៧រូប ()

ព័ត៌មានគួរចាប់អារម្មណ៍

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកិច្ចប្រជុំកំពូលចំនួនពីរទៀត មុនឈានដល់ការបិទបញ្ចប់នៅព្រឹកថ្ងៃនេះ ()

វីដែអូ