ថ្ងៃពុធ ទី៣០ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋសភាកម្ពុជា និងរដ្ឋសភាអាស៊ែបៃហ្សានចុះ (MoU) ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរក្នុងក្របខណ្ឌទ្វេភាគី និងអន្តរជាតិ
Thu,24 November 2022 (Time 10:09 AM)
ដោយ ៖ (ចំនួនអ្នកអាន: 27នាក់)

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា (Sahiba Gafarova) ប្រធានរដ្ឋសភាសាធារណរដ្ឋអាស៊ែបៃហ្សាន បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់(MoU) ស្តីពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយឡើង ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

ពិធីចុះហត្ថលេខានេះបានប្រារព្ធធ្វើឡើងនៅវិមានរដ្ឋសភានារាត្រីថ្ងៃពុធទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីសម្តេចនិងលោកជំទាវ ប្រធានរដ្ឋសភាបានជួបពិភាក្សាទ្វេភាគីរួច។

លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា បានថ្លែងអំណរគុណសម្តេចប្រធានរដ្ឋសភា ដែលបានអញ្ជើញរដ្ឋសភាប្រទេសអាស៊ែបៃហ្សាន មកចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ នៅព្រះរាជាណាចក្រកម្ពុជាដ៏ស្រស់ស្អាតនិងបានគាំទ្រសភាប្រទេសអាស៊ែបៃហ្សានជាសភាប្រទេសសង្កេតការណ៍អាយប៉ា ជាផ្លូវការចាប់ពីពេលនេះទៅ។ លោកជំទាវបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នាពេលនេះ នឹងចារជាប្រវត្តិសាស្រ្តនៅក្នុងរដ្ឋសភា អាស៊ែបៃហ្សាន ដែលបានក្លាយជាសភាសង្កេតការណ៍អាយប៉ានៅលើទឹកកម្ពុជាក្នុងពេលដែលសភាកម្ពុជាធ្វើជាប្រធានអាយប៉ា។

លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា បានមានប្រសាសន៍លើកឡើងថា តាមរយៈដំណើរទស្សនកិច្ចរបស់លោកជំទាវ នាពេលនេះ និងតាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសអាស៊ែបៃហ្សានកាលពីឆ្នាំ២០១៤ នឹងជំរុញដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ មានការរីកចម្រើនឡើងមួយកម្រិតថែមទៀត។

នៅក្នុងន័យនេះ លោកជំទាវ បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សាន នៅពេលខាងមុខនេះដែរ។ ជាការឆ្លើយតប សម្តេចប្រធានរដ្ឋសភា បានទទួលយកការគោរពអញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចនៅ អាស៊ែបៃហ្សាន។

សម្តេចបានចាត់ទុកដំណើរទស្សនកិច្ចរបស់ លោកជំទាវប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាអាស៊ែបៃហ្សាន នាពេលនេះ បានផ្តល់នូវកិត្តិយស សម្រាប់ប្រទេសកម្ពុជា និងឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ កម្ពុជា-អាស៊ែបៃហ្សាន ឱ្យកាន់តែរឹងមាំខ្លាំងក្លាឡើងថែមទៀត។

វត្តមានរបស់គណៈប្រតិភូ រដ្ឋសភាអាស៊ែបៃហ្សាន ក្នុងនាមជាភ្ញៀវរបស់សភាកម្ពុជា នៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៣ បានលើកទឹកចិត្ត និងរួមចំណែកគាំទ្រដល់សភាកម្ពុជា ក្នុងអាណត្តិជាប្រធាននៃមហាសន្និបាត ឱ្យបំពេញកាតព្វកិច្ចទទួលបានជោគជ័យ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍លើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋសភាយើងទាំងពីរ ដែលបានចុះហត្ថលេខានាពេលនេះ នឹងជំរុញកិច្ចសហប្រត្តិបត្តិការទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យកាទូតសភានានា ។ តាមរយៈ MoUនេះ រដ្ឋសភាទាំងពីរ អាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និទ្ធ ជាពិសេសការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិការអន្តរសភានានា នៅក្នុងតំបន់ និងសកលលោក។

នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា បានចែករំលែកពីគ្នាទៅវិញទៅមក ពីភូមិសាស្រ្តប្រទេស ស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម ជាពិសេសអំពីរដ្ឋសភារវាងគ្នាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំង និងផ្ទេរមុខតំណែង ប្រធាន-អនុប្រធានតុលាការ និងចៅក្រមសរុប៤៨រូប ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខតំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ២៧រូប ()

ព័ត៌មានគួរចាប់អារម្មណ៍

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកិច្ចប្រជុំកំពូលចំនួនពីរទៀត មុនឈានដល់ការបិទបញ្ចប់នៅព្រឹកថ្ងៃនេះ ()

វីដែអូ