ថ្ងៃពុធ ទី៣០ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរផ្ទៃក្នុង១៤ លាននាក់នៅឆ្នាំក្រោយ តាមផែនការដែលបានដាក់ចេញ
Wed,23 November 2022 (Time 02:53 PM)
ដោយ ៖ (ចំនួនអ្នកអាន: 25នាក់)

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រំពឹងថា នៅក្នុងឆ្នាំ ២០២៣ កម្ពុជានឹងទទួលបាន​ភ្ញៀវទេសចរណ៍​ផ្ទៃក្នុងប្រមាណ ១៤ លាននាក់ ​តាមផែនការដែលបានដាក់ចេញ និងភ្ញៀវទេសចរ​អន្តរជាតិប្រមាណ ៣ លាននាក់ ​រហូតដល់ឆ្នាំ២០២៧។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លើកឡើងនៅក្នុងពិធីបិទ «វេទិកាជាតិ​អេកូ​ទេសចរណ៍លើកទី៣» នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា កម្ពុជាត្រូវបានទទួលស្គាល់​ជា​លក្ខណៈអន្តរជាតិលើការងារសហគមន៍ ​និងអេកូទេសចរណ៍ ​ពិសេសក្នុងក្របខណ្ឌអាស៊ាន តាម​រយៈការអនុវត្តគំរូអភិវឌ្ឍន៍សហគមន៍​ទេសចរណ៍ ​ក្រោមរូបភាពជាដៃគូរដ្ឋ ​និងប្រជាជន ក្នុងការ​ផ្តល់​សិទ្ធអំណាច​ដល់សហគមន៍​ ដល់ជាប្រយោជន៍អតិប្បរមាក្នុងមូលដ្ឋាន​ កាត់បន្ថយភាពក្រីក្រ និង​គោរពតាមគោលការណ៍​ជាជំហាន​ និងទទួលខុសត្រូវស្របតាមទស្សនទាន ការអភិរក្ស​បម្រើ​ដល់ការអភិវឌ្ឍ និងស្របតាមគៅលការណ៍នៃការបែងចែកផលប្រយោជន៍ ​ប្រកបដោយសមធម៌។

ឈរលើមូលដ្ឋានទាំងអស់នេះ ​រាជរដ្ឋាភិបាលបានអនុវត្តដាក់ឲ្យប្រើប្រាស់​ផែនទីចង្អុលផ្លូវ ស្តីពីផែន​ការស្តារ ​និងលើកស្ទួយវិស័យទេសចរណ៍ ​កម្ពុជាក្រោយវិបត្តិជំងឺកូវីដ ១៩ ដោយក្នុងនោះ​អនុវិស័យ​អេកូទេសចេណ៍ គឺជាសសរស្តម្ភមួយ ​ក្នុងចំណោមសរស្តម្ភទាំង៤ ​គឺទេសចរណ៍វប្បធម៌, ទេសចរណ៍​ឆ្នេរ, អេកូទេសចរណ៍ និងភាពជាខ្មែរ ក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជ។

បញ្ហានេះ ​ឯកឧត្តមរំពឹងថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរណ៍ផ្ទៃក្នុង ​ប្រមាណ១៤លាននាក់ នៅ​ក្នុងឆ្នាំ២០២៣ ​តាមផែនការដែលបានដាក់ចេញ ​និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣​លាននាក់ ​រហូតដល់ឆ្នាំ​ ២០២៦ ឬឆ្នាំ២០២៧ ​ជាមួយភាពប្រាកដប្រជានៃវិបត្តិកូវីដ ១៩ និងវិបត្តិសកលលោក​នានា ខណៈដែល១០ខែ ឆ្នាំ ២០២២ នេះ ​កម្ពុជាទទួលបានភ្ញៀវទេសចរប្រមាណ ១,៥ លាននាក់​រួចហើយ ​និងរំពឹងថា​ ក្នុងឆ្នាំនេះ នឹងទទួលបានភ្ញៀវទេសចរណ៍ប្រមាណ ២ លាននាក់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំង និងផ្ទេរមុខតំណែង ប្រធាន-អនុប្រធានតុលាការ និងចៅក្រមសរុប៤៨រូប ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខតំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ២៧រូប ()

ព័ត៌មានគួរចាប់អារម្មណ៍

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកិច្ចប្រជុំកំពូលចំនួនពីរទៀត មុនឈានដល់ការបិទបញ្ចប់នៅព្រឹកថ្ងៃនេះ ()

វីដែអូ