ថ្ងៃពុធ ទី៣០ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចតេជោ ហ៊ុន សែន ចំអកឲ្យជនមួយក្តាប់តូចដែលបំភ្លេចនូវអតីតកាល ប្រៀបដូចជាបំភ្លេចឱពុក-ម្តាយខ្លួនឯង
Tue,01 November 2022 (Time 09:03 AM)
ដោយ ៖ (ចំនួនអ្នកអាន: 51នាក់)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចំអកឱ្យជនមួយក្តាប់តូច មិនដែលហ៊ានរំលឹកនូវអតីតកាលនោះទេ ខណៈដែលពួកទាំងនោះបំភ្លេចនូវអតីតកាល ដែលខ្លួនធ្លាប់ឆ្លងកាត់ទាំងនោះ ប្រៀបបានដូចជា បំភ្លេចនូវគុណឱពុកម្តាយខ្លួនឯងយ៉ាងដូច្នេះដែរ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសំណេះសំណាល និងប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលពិព័រណ៍ជ្រោយចង្វារ (OCIC) នាព្រឹកថ្ងៃទី១ ខែវិឆ្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មានអ្នកខ្លះ មិនហ៊ាននិយាយពីអតីតកាលដ៏លំបាកលំបិនរបស់សកម្ពុជា និងអនុស្សាវរីយ៍ឈឺចាប់របស់ខ្លួនឡើយ ខ្លាចគេថា «អន់» តែសម្រាប់សម្តេច ការឈឺចាប់ និងភាពលំបាលលំបិនរបស់កម្ពុជាពីអតីតកាល គឺជាមេរៀនសម្រាប់យើងទាំងអស់គ្នា។ សម្តេចបន្តថា អ្នកខ្លះទៀត កាលពីកន្លងទៅ សូម្បីតែកង់ក៏គ្មានជិះដែរ តែបច្ចុប្បន្នពួកគេមានឡាន ម៉ូតូជិះយ៉ាងស្រួល បែរជាមកជេរ និងរិះគន់ការដឹកនាំរបស់សម្តេចទៅវិញ។

សម្តេចតេជោ ហ៊ុន សែន បែបចំអកដល់«ក្រុមប្រឆាំងចាញ់ជាអមតៈ» ដែលកំពុងរត់ចោលស្រុក និងក្រុមអ្នកវិភាគដូរបាយមួយចំនួន ដែលកំពុងស្រែកក្ដែងតាមវិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំង និងផ្ទេរមុខតំណែង ប្រធាន-អនុប្រធានតុលាការ និងចៅក្រមសរុប៤៨រូប ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខតំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ២៧រូប ()

ព័ត៌មានគួរចាប់អារម្មណ៍

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកិច្ចប្រជុំកំពូលចំនួនពីរទៀត មុនឈានដល់ការបិទបញ្ចប់នៅព្រឹកថ្ងៃនេះ ()

វីដែអូ