ថ្ងៃពុធ ទី៣០ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ប្រកាសទទួលស្គាល់បែងចែកភារកិច្ច គណៈអភិបាលខេត្តត្បូងឃ្មុំ ចុះជួយមូលដ្ឋានក្រុង ស្រុក, លោក ជាម ច័ន្ទសោភ័ណ ណែនាំឲ្យក្រុមការងាររួមសាមគ្គីគ្នាជាធ្លុងមួយ ត្រូវដោះស្រាយ និងលុបបំបាត់បញ្ហានានា
Tue,01 November 2022 (Time 08:16 AM)
ដោយ ៖ (ចំនួនអ្នកអាន: 67នាក់)

(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ បែងចែកភារកិច្ច គណៈអភិបាលខេត្តត្បូងឃ្មុំ ចុះជួយមូលដ្ឋានក្រុង ស្រុក ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក សេង ជ័យវុធ នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ បានឡើងអានសេចក្តីសម្រេចប្រកាសទទួលស្គាល់ ក្រុមការងារចុះជួយទាំង០៧ក្រុង-ស្រុក រួមមាន៖

* ក្រុមការងារចុះជួយមូលដ្ឋានស្រុកត្បូងឃ្មុំ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជាប្រធាន ខណៈលោក កេង ប៊ុនណា អភិបាលរងខេត្ត ជាសមាជិក
* ក្រុមការងារចុះជួយមូលដ្ឋានក្រុងសួង ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជាប្រធាន ខណៈលោក ពាង ណារិទ្ធ អភិបាលរងខេត្ត និងលោក ប៉េង សម្បត្តិ អភិបាលរងខេត្ត ជាសមាជិក
* ក្រុមការងារចុះជួយស្រុកក្រូចឆ្មារ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជាប្រធាន ខណៈលោក ហុក ពេជ្រហោះ អភិបាលរងខេត្ត ជាសមាជិក
* ក្រុមការងារចុះជួយស្រុកមេមត់ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជាប្រធាន ខណៈលោក ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត និងលោក ណុប ឡង់ឌី អភិបាលរងខេត្ត ជាសមាជិក
* ក្រុមការងារចុះជួយស្រុកពញាក្រែក លោក វង សូត ជាប្រធាន ខណៈលោក គន់ រ័ត្នមុនី អភិបាលរងខេត្ត និងលោក ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្ត ជាសមាជិក
* ក្រុមការងារចុះជួយស្រុកតំបែរ លោក ឌិត ឌីណា ជាប្រធាន ខណៈលោកស្រី នី ចាន់ធីតា អភិបាលរងខេត្ត ជាសមាជិក
* ក្រុមការងារចុះជួយមូលដ្ឋានស្រុកអូររាំងឪ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ជាប្រធាន ខណៈលោក ម៉ៅ ឌុង អភិបាលរងខេត្ត ជាសមាជិក។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការជំរុញដល់គណៈអភិបាលខេត្តត្បូងឃ្មុំ ទាំង១០រូប ព្រមទាំងលោក-លោកស្រី នាយក-នាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការសាលាខេត្ត កងកម្លាំងទាំង០៣ប្រភេទ ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាល-អភិបាលរងក្រុង/ស្រុក ក្រុមប្រឹក្សឃុំ មេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់ ក៏ដូជាជាសមាជិក នៃក្រុមការងារចុះជួយមូលដ្ឋានទាំង០៧ក្រុង-ស្រុក ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ រួមសហការគ្នាជាធ្លុងមួយ ចុះជួបដោះស្រាយរាល់បញ្ហាប្រឈមនានារបស់ពលរដ្ឋក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាពបំផុត។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសង្កត់ធ្ងន់ថា «មន្ត្រីជាខ្ញុំបម្រើរបស់ពលរដ្ឋ មិនមែនជាចៅហ្វាយរបស់ពលរដ្ឋនោះទេ ត្រូវតែបម្រើឲ្យអស់ពីចិត្តពីដៃពីជើងដោយស្មោះត្រង់ ពេលពលរដ្ឋមានទុក្ខ ត្រូវមានវត្តមានពួកយើង»។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា លោក-លោកស្រី ក្រុមការងារទាំងអស់ពិសេសមេឃុំ-ចៅសង្កត់ ចាំបាច់ចុះឲ្យដល់មូលដ្ឋានឲ្យដល់ខ្នងផ្ទះ ជួយផ្សព្វផ្សាយគោលនយោបាយរាជរដ្ឋាភិបាល ឲ្យបងប្អូនជ្រួតជ្រាប កុំឲ្យជនអគតិប្រើគោលនយោបាយប្រជាភិថុត បង្ខូចមួលបង្កាច់រាជរដ្ឋាភិបាលស្របច្បាប់ ក្នុងគោលបំណងកេងចំនេញនយោបាយ ដើម្បីតែចង់បានសន្លឹកឆ្នោត។

លោកបានជំរុញឲ្យក្រុមការងារត្រូវចុះក្តាប់ជាប់នូវបញ្ហាប្រឈមពលរដ្ឋ ដោះស្រាយឲ្យបាន ធានាសុខុមាលភាពទាំងរាំងកាយ និងសតិអារម្មណ៍ពលរដ្ឋ ពិសេសពាំនាំសារនានារបស់រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន រដ្ឋបាលខេត្ត ជូនដល់ពលរដ្ឋនូវគោលនយោបាយល្អៗ ដែលបានដាក់ចេញ នូវកិច្ចខិតខំប្រឹងប្រែងយ៉ាងច្រើនសម្រាប់ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាក់ស្តែងក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខកម្ពុជា បានដាក់ចេញនូវគោលនយោបាយគាំពារសង្គមរតាមរយៈក្រ១ ក្រ២ ការឧបត្តម្ភនៃរដូវកាលកូវីដ១៩ជាដើម ដែលសុទ្ធសឹងជាការចំណាយថវិការបស់រាជរដ្ឋាភិបាលរាប់រយលានដុល្លារ ដើម្បីជួយដល់បងប្អូនយើង។

ជាចុងក្រោយ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន មេឃុំ-ចៅសង្កាត់ ត្រូវបន្តសហការគ្នាដោះស្រាយបញ្ហានានាដែលជាទុក្ខកង្វល់របស់ពលរដ្ឋ ជាពិសេសអនុវត្តន៍ឲ្យខាងតែបាននូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ត្រូវលុបបំបាត់បង្ក្រាបរាល់ការប្រព្រឹត្តបទល្មើសផ្សេងៗ ចោរលួច ឆក់ ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ ធ្វើអោយភូមិ/ឃុំ ប្រែជា «ភូមិ ឃុំ ស ស្អាត» ធានាបានសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំង និងផ្ទេរមុខតំណែង ប្រធាន-អនុប្រធានតុលាការ និងចៅក្រមសរុប៤៨រូប ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខតំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ២៧រូប ()

ព័ត៌មានគួរចាប់អារម្មណ៍

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកិច្ចប្រជុំកំពូលចំនួនពីរទៀត មុនឈានដល់ការបិទបញ្ចប់នៅព្រឹកថ្ងៃនេះ ()

វីដែអូ