ថ្ងៃពុធ ទី៣០ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកិច្ចប្រជុំកំពូលចំនួនពីរទៀត មុនឈានដល់ការបិទបញ្ចប់នៅព្រឹកថ្ងៃនេះ
Sun,13 November 2022 (Time 07:38 AM)
ដោយ ៖ (ចំនួនអ្នកអាន: 59នាក់)

ភ្នំពេញ ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០, ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំដោយកម្ពុជាក្នុងឋានៈជាប្រធានអាស៊ាននឹងត្រូវបិទបញ្ចប់ នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះហើយ។ មុននឹងឈានដល់ការបិទបញ្ចប់កិច្ចប្រជុំ នៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំចំនួនពីរទៀត គឺកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧។

ការទទួលភារកិច្ចជាលើកទី៣របស់កម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាន និងរៀបចំកិច្ច នៃកិច្ចប្រជុំដ៏មានសារៈសំខាន់មួយនេះ ត្រូវបានមើលឃើញថា ទទួលបាននូវជោគជ័យមួយដ៏ត្រចះត្រចង់។

កិច្ចសន្ទនាអាស៊ានជាសាកល នឹងមានការយាង និងអញ្ជើញចូលរួមដោយមេដឹកនាំ កំពូលរបស់អាស៊ាន និងប្រទេសដៃគូសន្ទនា ព្រមទាំងថ្នាក់ដឹកនាំអង្គការសកល ជាច្រើនទៀត មានដូចអង្គការសហប្រជាជាតិ, សហភាពអឺរ៉ុប, ធនាគារអភិវឌ្ឍអាស៊ី ADB, វេទិកាសេដ្ឋកិច្ចពិភពលោក និងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ជាដើម។

ដោយឡែកកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នឹងមានការយាង និងអញ្ជើញចូលរួមពីសំណាក់មេដឹកនាំកំពូលអាស៊ាន ជាមួយមេដឹកនាំប្រទេសចំនួន៨ផ្សេងទៀត រួមមាន ចិន អាមេរិក រុស្ស៊ី អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងនូវែលហ្សេឡង់។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំទាំងពីរខាងលើនេះ សម្តេចតេជោ ហ៊ុន សែន នឹងប្រកាសបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០, ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងប្រគល់ញញួរផ្ទេរតួនាទីប្រធានអាស៊ាន ប្តូរវេនសម្រាប់ឆ្នាំ២០២៣ ជូនលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី។

សូមបញ្ជាក់ថា កិច្ចប្រជុំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០, ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានចាប់ផ្តើមកាលពីថ្ងៃទី១០ ខែវិច្ឆិកា ដោយមានកម្មវិធី និងកិច្ចប្រជុំសំខាន់ចំនួន…រួមមាន៖ ១) មេដឹកនាំអាស៊ានយាង និងអញ្ជើញចូលបង្គំគាល់ព្រះមហាក្សត្រ, ២) កិច្ចប្រជុំកំពូលអាស៊ាន ជាមួយអន្តរសភាអាស៊ាន (AIPA), ៣) កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំអាស៊ាន ជាមួយតំណាងយុវជនអាស៊ាន, ៤) កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំអាស៊ាន ជួបជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន, ៥) កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០, ៦) កិច្ចប្រជុំកំពូលអាស៊ានលើកទី៤១, ៧) កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥, ៨) កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូងលើកទី២៣, ៩) កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១២, ១០) កិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២៥, ១១) កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១៩, ១២) កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី២, ១៣) កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៥, ១៤) កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី១០, ១៥) កិច្ចប្រជុំកំពូលខួបអនុស្សាវរីយ៍អាស៊ាន-កាណាដា, ១៦) កិច្ចសន្ទនាអាស៊ានជាសកលលើកទី២ និង ១៧) កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំង និងផ្ទេរមុខតំណែង ប្រធាន-អនុប្រធានតុលាការ និងចៅក្រមសរុប៤៨រូប ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខតំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ២៧រូប ()

ព័ត៌មានគួរចាប់អារម្មណ៍

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកិច្ចប្រជុំកំពូលចំនួនពីរទៀត មុនឈានដល់ការបិទបញ្ចប់នៅព្រឹកថ្ងៃនេះ ()

វីដែអូ