ថ្ងៃពុធ ទី៣០ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ប្រមុខ UN ជំរុញឱ្យរបបយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកទោសនយោបាយទាំងអស់
Sat,12 November 2022 (Time 05:18 PM)
ដោយ ៖ (ចំនួនអ្នកអាន: 58នាក់)

ភ្នំពេញ ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែររែស (Antonio Guterres) នៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកានេះបានជំរុញឱ្យរបបយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកទោសនយោបាយទាំងអស់ ព្រោះវាជាមធ្យបាយតែមួយគត់ដើម្បីបិទបញ្ចប់ភាពចលាចលនៅក្នុងប្រទេសសព្វថ្ងៃ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅអំឡុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ​បានលើកឡើងថា ឯកឧត្ដមជំរុញឱ្យរបបគ្រប់គ្រងមីយ៉ាន់ម៉ា​បច្ចុប្បន្ន ដោះលែងអ្នកទោសនយោបាយទាំងអស់។ ក្រៅពីការលើកឡើងបែបនេះឯកឧត្ដម ក៏បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា ដោះ ស្រាយជម្លោះដែលកំពុងកើតមានដោយសន្តិវិធីផងដែរ។

ប្រមុខ UN លោក ហ្គូទែររែស បានសង្កត់ធ្ងន់ដូច្នេះថា «ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប្រៀបដូចជាសុបិនអាក្រក់មួយគ្មានទីបញ្ចប់ សម្រាប់ប្រជាជន និងជាការគំរាមកំហែងមួយដល់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់ទាំងមូល»។ លោក បន្ថែមថា «ខ្ញុំជំរុញអាជ្ញាធរមីយ៉ាន់ម៉ា ស្ដាប់ប្រជាជនរបស់ខ្លួនឯង ដោះលែងអ្នកទោសនយោបាយ និងស្ដារប្រជាធិបតេយ្យឡើងវិញជាបន្ទាន់ ដ្បិតនេះជា មធ្យោបាយតែមួយគត់ដើម្បីស្ថិរភាព និងសន្តិភាព»។

ឯកឧត្ដម ក៏បានបង្ហាញនូវក្ដីរំពឹងផងដែរ ឥណ្ឌូណេស៊ីដែលនឹងទទួលជាប្រធានអាស៊ាន​នៅ​ឆ្នាំ២០២៣ ឆ្នាំក្រោយ នឹងបន្តដោះស្រាយបញ្ហាដែលកំពុងកើតមាននៅមីយ៉ាន់ម៉ា តាមមធ្យោបាយវិជ្ជមាន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំង និងផ្ទេរមុខតំណែង ប្រធាន-អនុប្រធានតុលាការ និងចៅក្រមសរុប៤៨រូប ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខតំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ២៧រូប ()

ព័ត៌មានគួរចាប់អារម្មណ៍

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកិច្ចប្រជុំកំពូលចំនួនពីរទៀត មុនឈានដល់ការបិទបញ្ចប់នៅព្រឹកថ្ងៃនេះ ()

វីដែអូ