ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន ថ្លែងថា តាមរយៈអាស៊ានបូកបី គឺជាដៃគូដ៏សំខាន់ដែលមិនអាចខ្វះបានរបស់អាស៊ានគ្រប់ទិដ្ឋភាពទាំងអស់ ទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិភាព និងនយោបាយ ដែលបានរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិភាព វិបុលភាពនៅក្នុងតំបន់។ ម្តេចថ្លែងបែបនេះ ក្នុងពេលដឹកនាំកិច្ចប្រជុំកំពូលអាស៊ានបូកបី នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការជួបជុំនាពេលនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តឥតងាករេនៃថ្នាក់ដឹកនាំប្រទេសអាស៊ានបូកបី និងការពង្រឹង ក៏ដូចជាកាន់តែធ្វើឲ្យស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមដ៏លំបាកនានាក្នុងក្របខណ្ឌតំបន់ និងសកល។ក្នុងនាមប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ជាការពិតប្រវត្តិសាស្រ្តបានបង្ហាញឲ្យឃើញថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយអាស៊ានបូកបីតេងតែប្រកាន់ខ្ជាប់ស្មារតីរួបរួមជានិច្ច។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមថ ភាពជោគជ័យ សមិទ្ធផលនូវកិច្ចសហប្រតិបត្តិការរបស់អាស៊ានបូកបីបានមកពីការខិតខំប្រឹងប្រែងឥតឈប់ឈរពីការប្រតិបត្តិការជិតស្និទ្ធ និងសាមគ្គីភាពដ៏រឹងមាំរបស់យើង។ជាការកត់សម្គាល់ យន្តការអាស៊ានបូកបីបន្តជាកម្លាំងចលករស្នូលដែលមិនអាចខ្វះបានក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅអាស៊ីបូព៌ាក៏ដូចជាក្នុងការឆ្លើយតបទៅនឹងវិបត្តនានាប្រកបដោយប្រសិទ្ធភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនី និងក្រុមអ្នកជំនាញដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ()
សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()
សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()
សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()
វីដែអូ