ថ្ងៃអង្គារ៍ ទី២៩ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
កិច្ចប្រជុំកំពូលអាស៊ានបូក៣ (ចិន ជប៉ុន និងកូរ៉េខាងត្បូង) ចាប់ផ្តើមហើយ
Sat,12 November 2022 (Time 10:18 AM)
ដោយ ៖ (ចំនួនអ្នកអាន: 49នាក់)

ភ្នំពេញ ៖ កិច្ចប្រជុំកំពូលអាស៊ាន បូក៣ ដែលជាកិច្ចប្រជុំរវាងមេដឹកនាំអាស៊ាន រួមជាមួយមេដឹកនាំចិន ជប៉ុន និងកូរ៉េខាងត្បូង បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខា ទីតាំងរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០, ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដទៃទៀត។

អាស៊ាន បូក៣ បានចាប់ផ្ដើមធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា នៅឆ្នាំ១៩៩៧ ដែលពេលនោះមានវិបត្តិហិរញ្ញវត្ថុនៅអាស៊ី។ កិច្ចប្រជុំកំពូលរវាងអាស៊ាន រួមជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង គឺជាវេទិកាប្រចាំឆ្នាំដ៏មានសារៈសំខាន់មួយ ដើម្បីពិនិត្យលើកិច្ចសហប្រតិបត្តិការលើវិស័យនានា ជាពិសេសការលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ។

របាយការណ៍បានបញ្ជាក់ថា កាលពីឆ្នាំ២០២១​ ទំហំពាណិជ្ជកម្មរវាងអាស៊ាន​ ជាមួយប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង បានកើនដល់ជិត ១.១ម៉ឺនលានដុល្លារអាម៉េរិក។ ទំហំនេះ មានកំណើនប្រមាណ ២៥.១ភាគរយ ធៀបនឹងឆ្នាំ២០២០៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំង និងផ្ទេរមុខតំណែង ប្រធាន-អនុប្រធានតុលាការ និងចៅក្រមសរុប៤៨រូប ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខតំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ២៧រូប ()

ព័ត៌មានគួរចាប់អារម្មណ៍

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកិច្ចប្រជុំកំពូលចំនួនពីរទៀត មុនឈានដល់ការបិទបញ្ចប់នៅព្រឹកថ្ងៃនេះ ()

វីដែអូ