ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ប្រាក់ សុខុន ជួបពិភាក្សាតាមទូរស័ព្ទជាមួយ រដ្ឋមន្រ្តីការបរទេសឥណ្ឌា លើបញ្ហាធំៗមួយចំនួន ដែលជាប្រយោជន៍រួម
Tue,11 January 2022 (Time 10:13 AM)
ដោយ ៖ (ចំនួនអ្នកអាន: 47នាក់)

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ លោក ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្ត្រីការបរទេសឥណ្ឌា លើបញ្ហាធំៗមួយចំនួនដែលជាផលប្រយោជន៍រួម។ នេះបើតាមការផ្សព្វផ្សាយរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន នៅលើបណ្តាញសង្គមហ្វេសបុក។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាកោតសរសើរចំពោះការរួមចំណែកយ៉ាងសកម្មរបស់ឥណ្ឌាដល់តំបន់មេគង្គ ហើយយើងសង្ឃឹមយ៉ាងមុតមាំថា ឥណ្ឌានឹងយកឈ្នះលើការឆ្លងមេរោគបំប្លែងថ្មី អូមីក្រុង។

ឯកឧត្តមបានបន្តថា «ក្នុងនាមជាប្រទេសជិតខាង ជាមួយមីយ៉ាន់ម៉ា ឥណ្ឌាកំពុងតាមដានស្ថានការណ៍នៅទីនោះយ៉ាងយកចិត្តទុកដាក់ ព្រមទាំងវាយតម្លៃខ្ពស់ដល់តួនាទីដ៏សំខាន់របស់កម្ពុជា ដែលជាប្រធានអាស៊ាននៅឆ្នាំនេះ។ ខ្ញុំក៏បានឆ្លៀតឱកាសនេះដើម្បីជម្រាបជូនឯកឧត្តម អំពីលទ្ធផលវិជ្ជមាន ក្រោយពីដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីសប្តាហ៍មុន»។

សូមជម្រាបថា នៅឆ្នាំនេះ ក៏ខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងឥណ្ឌាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដោយមានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់៤០ម៉ែត្រផងដែរស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសាធារណការប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

វីដែអូ