ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​​​ ចម ប្រសិទ្ធ អញ្ជើញ​សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេមួយខ្សែ​ នៅសង្កាត់​កែប​
Tue,11 January 2022 (Time 10:10 AM)
ដោយ ៖ (ចំនួនអ្នកអាន: 37នាក់)

ខេត្តកែប ៖ រសៀលថ្ងៃទី១០ មករា ឆ្នាំ២០២២ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ផ្លូវចាក់បេតុងអាមេ មួយខ្សែស្ថិតនៅភូមិកែវក្រសាំង សង្កាត់​កែប​ ក្រុងកែប ខេត្តកែប។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប ឯកឧត្តម​ លោកជំទាវ​ រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ អគ្គនាយក​ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនផងដែរ។

បើតាមរបាយការណ៍ស្វាគមន៍ របស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តឲ្យដឹងថា ផ្លូវបេតុង មួយខ្សែដែរត្រូវកាត់ខ្សែបូរ សម្ពោធ ដាក់អោយប្រើសប្រាសជាផ្លូវការនាពេលនេះមានប្រវែងសរុប ១.២៥០ម៉ែត្រ ទទឹង ១០ម៉ែត្រ​ តភ្ជាប់ ពីផ្លូវជាតិ៣៣A ទៅកាន់ផ្លូវជាតិលេខ ៣៣។ ឯកឧត្តម​បញ្ជក់ថា ខេត្តកែប​ បច្ចុប្បន្ននេះពីមួយថ្ងៃទៅមួយថ្ងៃ មានការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងជាបន្តបន្ទាប់ ខេត្តបាននឹងកំពុងប្រឹងប្រែងកសាង ជួសជុលផ្លូវជាតិ ផ្លូវលំ រៀបចំរមណីដ្ឋានទេសចរណ៍ តំបន់ឆ្នេរឲ្យកាន់តែមានភាពស្រស់ត្រកាល និងអនាម័យបរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ និងទិដ្ឋភាពគួរជាទីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកសម្រាក លំហែកំសាន្ត នៅតំបន់ឆ្នេរសមុទ្រខេត្តកែបកាន់តែមាន សន្ទុះច្រើនឡើងៗទៅអនាគត​ ពិសេសពេលនេះ ផ្លូវបេតុងថ្មីនេះ នឹងបំរើតម្រូវការមមាញឹក ព្រោះបងប្អូនប្រជាពលរដ្ឋក្នុងតំបន់នេះ ក៏ដូចជាភ្ញៀវទេសចរមកពីភ្នំពេញនឹងបណ្ដាខេត្តផ្សេងៗ​ អាចធ្វើដំណើរកាត់ត្រង់ទៅលេងឆ្នេរកែប ឬដឹកជញ្ជូនកសិផលទៅកាន់ទីផ្សាតាមផ្លូវនេះ បានយ៉ាងងាយស្រួល។

មានប្រសាសន៍ សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ក្នុងឱកាសនោះ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ចម ប្រសិទ្ធ លើកឡើងថា នៅគ្រប់កាលៈទេសៈទាំងអស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលតែងតែ គិតគូរដល់សុខទុក្ខការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ហើយបានឧបត្ថម្ភគ្រប់បែបយ៉ាង ជាក់ស្តែង ថ្ងៃនេះ ក្រោមដំបូលនៃសុខសន្តិភាព ខេត្តកែបរបស់យើងទទួលបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ពិសេស ការពង្រីកហេដ្ឋារចនាសម្ពន្ធ ជាប្រយោជន៍សម្រាប់បម្រើឲ្យវិស័យសេដ្ឋកិច្ច សង្គមកិច្ច មានភាពងាយស្រួសដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងជួយសម្រួលការចរាចរកសិផល ផលនេសាទ របស់បងប្អូនប្រជាពលរដ្ឋធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែធូរធា​ រួមចំណែកកាត់បន្ថយភាពក្រីក្រកាន់តែឆាបរហ័ស។

ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​បន្ថែមថា​ ទោះយ៉ាងណាសមិទ្ធផលទាំងនេះពុំទាន់គ្រប់គ្រាន់តាមតម្រូវការនៅឡើយ យើងនឹងខិតខំរួមគ្នាបន្តទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែមានការរីកចំរើនជឿនលឿនទៅមុខ ដូច្នេះយើងត្រូវតែរួមគ្នារក្សាការពារនូវសុខសន្តិភាព ដែលយើងកំពុងមានដូចបច្ចុប្បន្ននេះ កុំជឿការញ៉ុះញុង បង្ករអសន្តិសុខ និងអនាធិបតេយ្យក្នុងសង្គមជាតិ។

ជាមួយគ្នានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ខិតខំថែរក្សាសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងបន្តអនុវត្តនូវវិធានការ «៣កុំ ៣ការពារ» ព្រមទាំងទៅទទួលវ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ដែលកំពុងបំប្លែងខ្លួនថ្មី (អូមីក្រុង)៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដោយមានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់៤០ម៉ែត្រផងដែរស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសាធារណការប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

វីដែអូ