ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលរងរាជធានីភ្នំពេញ៖ គ្រូបង្រៀនបានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់សង្រ្គាមកូវីដ១៩ រហូតបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ
Mon,10 January 2022 (Time 01:18 PM)
ដោយ ៖ (ចំនួនអ្នកអាន: 45នាក់)

(ភ្នំពេញ)៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកគ្រូ អ្នកគ្រូ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់សង្រ្គាមកូវីដ-១៩ រហូតឈានដល់ការបញ្ចប់នូវព្រឹត្តិការណ៌សហគមន៍ ២០កុម្ភៈ បានយ៉ាងជោគជ័យ។

លោក នួន ផារ័ត្ន បានសម្ដែងនូវការអរគុណបែបនេះ ក្នុងឱកាសដែលលោកធ្វើជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើកបវេសនកាលឆ្នាំ សិក្សា ២០២១-២០២២ នៅវិទ្យាល័យជាស៉ីមសន្ឋរម៉ុក ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ។

លោកបានថ្លែងថា «ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកពិតជាអរគុណ ចំពោះលោកគ្រូ អ្នកគ្រូដែល មិនរត់ចោលគ្នាក្នុងគ្រាដ៏លំបាកនៃកូវីដ-១៩ ហើយលោកក៏អរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះ រាជរដ្ឋាភិបាលដែលបានប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩ យ៉ាងល្អ ពិសេស គឺរាជរដ្ឋាភិបាលបានខិតខំស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋបានគ្រប់គ្នា ពោលគឺក្នុងចំនួនប្រជាពលរដ្ឋ ១៦លាននាក់ ការចាក់វ៉ាសាំងបានប្រមាណ៨៩,២៦% ហើយគ្រោងនឹងចាក់វ៉ាក់សាំងដុសទី៤នៅពេលខាងមុខនេះបន្ថែមទៀត។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកក៏នៅតែធ្វើការណែនាំឲ្យលោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សទាំងអស់ សូមកុំភ្លេចការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ ដោយសារតែពេលនេះ កូវីដ-១៩ ប្រភេទអូមីក្រុង បានចូលក្នុងសហគមន៍ហើយ ដែលយើងត្រូវតែបន្តការប្រុងប្រយ័ត្នថែមទៀត»។

លោកបន្តថា សម្រាប់ឆ្នាំ២០២២នេះ កម្ពុជាមានព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ដោយយើងនឹងត្រូវធ្វើជាប្រធានអាស៊ានទាំង១០ប្រទេស ហើយរាជធានីភ្នំពេញក៏ត្រូវធ្វើជាប្រធានទីក្រុងអាស៊ានផងដែរ។ បន្ថែមពីនេះ ឆ្នាំ២០២២ យើងក៏មានការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ ដែលលោកគ្រូ អ្នកគ្រូត្រូវតែចូលរួមក្នុងការបោះឆ្នោតនេះ។

លោក ហែម ស៉ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានឲ្យដឹងថា នៅរាជធានីភ្នំពេញ មានគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈសរុប ចំនួន ២៤៩ រួមមាន៖ វិទ្យាល័យចំនួន ៤១សាលា អនុវិទ្យាល័យចំនួន ២៧សាលា សាលាបឋមសិក្សាចំនួន ១៦៣សាលាសាលាមត្តេយ្យសិក្សា ចំនួន ១៨សាលា មានសិស្សានុសិស្សសរុប ចំនួន ៤០០ ៧៤៣នាក់ បុគ្គលិគអប់រំគ្រប់ក្របខណ្ឌសរុប ចំនួន ១០ ៦៨៦ នាក់។

លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញដោយការយកចិត្តទុកដាក់ពី លោក ឃួង ស្រេង បានដោះស្រាយការខ្វះខាត និងការលំបាកនៅតាមគ្រឹះស្ថានសិក្សា មានទាំងការឧបត្ថមជា ថវិកា សម្ភារៈ ជួសជុលហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់អាគារសិក្សា ទីចាត់ការ និងជួសជុល ហេដ្ឋារចនាសម្ព័ន្ធ តាមគ្រឹះស្ថានសិក្សាមួយចំនួន ដែលមានតម្រូវការជាចាំបាច់ ការឧបត្ថម្ភថ្នាំបាញ់សម្លាប់មេរោគកូវីដ-១៩ សាប៊ូ ទឹកថ្នាំសម្លាប់មេរោគ និងសម្ភាៈសម្រាប់កំចាត់មេរោគកូវីដ-១៩ ជាច្រើនទៀត។

ក្នុងឱកាសនោះ អភិបាលរងរាជធានីភ្នំពេញ ក៏បាននាំយកនូវអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនទៅដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូផងដែរ ដែលមានទាំងប៊ិច សៀវភៅ និងថវិកាមួយចំនួន៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដោយមានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់៤០ម៉ែត្រផងដែរស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសាធារណការប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

វីដែអូ