ថ្ងៃពុធ ទី៣០ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោក ឃួង ស្រេង ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ បង្ក្រាបបទល្មើសល្បែងស៉ីសង និងកុងស៉ីបញ្ចាំខុសច្បាប់ឲ្យអស់ពីមូលដ្ឋាន
Wed,05 October 2022 (Time 05:47 PM)
ដោយ ៖ (ចំនួនអ្នកអាន: 76នាក់)

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវបង្ក្រាបបទល្មើសល្បែងស៉ីសង និងកុងស៉ីបញ្ចាំខុសច្បាប់ឲ្យអស់ពីមូលដ្ឋាន ឲ្យដូចភ្លៀងរលឹមទៅតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការដាក់បទបញ្ជានេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកស្នងការរងនរគបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

លោក ឃួង ស្រេង បានលើកឡើងថា៖ «គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវបង្ក្រាបបទល្មើសល្បែងស៉ីសង និងកុងស៉ីបញ្ចាំខុសច្បាប់ឲ្យដូចភ្លៀងរលឹម ធ្វើយ៉ាងណាលុបបំបាត់ឲ្យខាងតែបានចំពោះកុងស៉ីបញ្ចាំមិនស្របច្បាប់»។

លោកបានបន្តទៀតថា ចំពោះការអនុវត្តលើការបង្ក្រាបបទល្មើសល្បែងស៉ីសង និងកុងស៉ីបញ្ចាំនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនីមួយៗត្រូវធ្វើរបាយការណ៍ជាប្រចាំ មករដ្ឋបាលរាជធានីភ្នំពេញ។ កិច្ចការងារនេះ ពិតជាទទួលបាននូវការសាទរយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ ដែលនេះជាកម្លាំងចិត្តមួយ នាំឲ្យទទួលបានជោគជ័យ ក្នុងយុទ្ធនាការនៃការបង្ក្រាបបទល្មើសល្បែងស៉ីសង និងកុងស៉ីបញ្ចាំខុសច្បាប់ទាំងនេះ។
លោកស្នើឲ្យការអនុវត្តត្រូវតែធ្វើឡើងដោយឈរលើគោលការណ៍ បំរើផលប្រយោជន៍ប្រជាពលរដ្ឋ មានន័យថា កុងស៉ីបញ្ចាំខុសច្បាប់ បញ្ចាំទ្រព្យសម្បត្តិចោរត្រូវតែលុបបំបាត់ ហើយលើកទឹកចិត្តចំពោះកុងស៉ីបញ្ចាំស្របច្បាប់។

ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសល្បែងស៉ីសង និងកុងស៉ីបញ្ចាំនេះ បើគិតពីថ្ងៃទី១៧ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ បានត្រួតពិនិត្យ និងបង្ក្រាបបទល្មើសល្បែងស៉ីសងខុសច្បាប់ សរុបចំនួន១៣៣៨ទីតាំង។ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសកុងស៉ីបញ្ចាំខុសច្បាប់ សរុបចំនួន ៧៤ទីតាំង៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំង និងផ្ទេរមុខតំណែង ប្រធាន-អនុប្រធានតុលាការ និងចៅក្រមសរុប៤៨រូប ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខតំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ២៧រូប ()

ព័ត៌មានគួរចាប់អារម្មណ៍

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកិច្ចប្រជុំកំពូលចំនួនពីរទៀត មុនឈានដល់ការបិទបញ្ចប់នៅព្រឹកថ្ងៃនេះ ()

វីដែអូ