ថ្ងៃពុធ ទី៣០ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលខេត្តបាត់ដំបង និងខេត្តត្រាវិញ ប្រទេសវៀតណាម បើកកិច្ចប្រជុំពិភាក្សាការងារ និងរឹតចំណងសាមគ្គីភាព
Fri,21 October 2022 (Time 06:12 PM)
ដោយ ៖ (ចំនួនអ្នកអាន: 69នាក់)

(បាត់ដំបង)៖​ កិច្ចប្រជុំជួបពិភាក្សាការងារនិងចំណងសាមគ្គីភាព រវាងរដ្ឋបាលខេត្តបាត់ដំបង និងប្រតិភូខេត្តត្រាវិញ នៃប្រទេសវៀតណាម បានធ្វើឡើងក្រោមអធិបតីភាពលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក សុខ លូ អភិបាលខេត្ត ប្រធានមន្ទីរ អង្គភាព កងកម្លាំង មន្រ្តីរាជការសាលាខេត្ត ខណៈភាគីប្រតិភូវៀតណាម ដឹកនាំដោយលោក គឹម ង៉ុកថាយ សមាជិកអចិន្រ្តៃយ៍គណ:កម្មាធិការបក្សខេត្ត អនុលេខាប្រចាំការនៃគណ:កម្មាធិការបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត។

ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២១ ខែតុលា​ ឆ្នាំ២០២២ នៅសាលាខេត្តបាត់ដំបង លោក សុខ លូ បានស្វាគមន៍ដល់ប្រតិភូវៀតណាមទាំងអស់ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនាពេលនេះ ដោយបានបង្ហាញពីចំណងសម្ព័ន្ធមេត្រីភាព សាមគ្គីភាព រវាងខេត្តនៃប្រទេសទាំងពីរ និងបានបញ្ជាក់ពីសក្តានុពលរបស់ខេត្ត បាននិងកំពុងមានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ និងបន្តទំនាក់ទំនងល្អបន្ថែមទៀត។

លោក គឹម ង៉ុកថាយ បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តដែលបានចំណាយពេលដ៏មានតម្លៃ អនុញ្ញាតឲ្យប្រតិភូ មកពីខេត្តត្រាវិញនៃប្រទេសវៀតណាមបានចូលរួមក្នុងកិច្ចប្រជុំនាពេលនេះ។ ក្នុងឱកាសនោះលោកក៏បានបង្ហាញពីសក្តានុពលនៃការអភិវឌ្ឍខេត្តត្រាវិញផងដែរ។

លោក គឹម ង៉ុកថាយ បានបន្តថា ប្រតិភូនៃភាគីវៀតណាមតែងបានសហការគ្នា សហប្រតិបត្តិការ ពង្រឹងការទូត សេដ្ឋកិច្ច វប្បធម៌ មិត្តភាព សាមគ្គីភាព នៃប្រទេសទាំងពីរ បានជួយគ្នាទៅវិញទៅមក ការកសាងសេដ្ឋកិច្ច និងចំណងមេត្រីភាពជាមួយគ្នាក្នុងខេត្តទាំងពីរឲ្យមានការរីចម្រើនបន្តទៀត។

លោកបន្តទៀតថា ខេត្តទាំងពីរ និងមានកិច្ចសហការជាមួយគ្នា លើវិស័យអប់រំ វប្បធម៌ សេដ្ឋកិច្ច ជាដើម ព្រមទាំងបង្កលក្ខណ:ដល់ប្រជាជនវៀតណាមដែលកំពុងរស់នៅក្នុងខេត្តបាត់ដំបងផងដែរ។ ក្នុងនាមខេត្តត្រាវិញ ក៏ដូចជារូបលោកផ្ទាល់ អញ្ជើញប្រតិភូខេត្តបាត់ដំបងទៅទស្សនកិច្ចនៅប្រទេសវៀតណាម នៅពេលក្រោយ ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកផង។

លោក សុខ លូ បន្ថែមថា ភាគីវៀតណាមមានសក្តានុពលខាងផ្នែកឧស្សាហកម្មចំពោះខេត្តបាត់ដំបង មានសក្តានុពលខាងវិស័យកសិកម្ម និងវិស័យផ្សេងទៀត។ លោកក៏បានអំពាវនាវដល់វិនិយោគិន មកដាក់ទុនរកស៊ីធ្វើនៅខេត្តឲ្យបានច្រើនទៅថ្ងៃខាងមុខ។

លោក សុខ លូ បានបញ្ជាក់ពីប្រជាជនវៀតណាមរស់នៅខេត្តបាត់ដំបង និងប្រជាជនកម្ពុជាដែលបានរស់នៅខេត្តត្រាវិញដូចគ្នា គឺជួយមើលការរស់នៅរបស់ពួកគេបានសុខសាន្ត។ លោកនឹងរកពេលវេលាណាមួយសមស្រប និងនាំប្រតិភូខេត្តបាត់ដំបងទៅទស្សនកិច្ចនៅខេត្តត្រាវិញនៃប្រទេសវៀតណាម នាពេលខាងមុខផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំង និងផ្ទេរមុខតំណែង ប្រធាន-អនុប្រធានតុលាការ និងចៅក្រមសរុប៤៨រូប ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខតំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ២៧រូប ()

ព័ត៌មានគួរចាប់អារម្មណ៍

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកិច្ចប្រជុំកំពូលចំនួនពីរទៀត មុនឈានដល់ការបិទបញ្ចប់នៅព្រឹកថ្ងៃនេះ ()

វីដែអូ