ថ្ងៃពុធ ទី៣០ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តកំពង់ធំ៖ ព័ត៌មានជាចំណីមួយក្នុងចំណីទាំងអស់ដែលមិនអាចខ្វះបានរបស់ប្រជាពលរដ្ឋ
Wed,19 October 2022 (Time 04:09 PM)
ដោយ ៖ (ចំនួនអ្នកអាន: 55នាក់)

(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ព័ត៌មានជាចំណីមួយក្នុងចំណីទាំងអស់ដែលមិនអាចខ្វះបានរបស់ប្រជាពលរដ្ឋ។ ថ្លែងនៅក្នុងកិច្ចប្រជុំអ្នកនាំពាក្យរបស់រដ្ឋបាលខេត្តកំពង់ធំ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ លោកបានលើកឡើងថា មន្ត្រីអ្នកនាំពាក្យមានសារៈសំខាន់ណាស់ ក្នុងការតាមដានព័ត៌មាន នៅលើបណ្តាញសង្គម ក៏ដូចជាតាមតេឡេក្រាមជាដើម ដើម្បីទទួលបានគ្រប់ព័ត៌មាន ទាំងព័ត៌មានអភិវឌ្ឍន៍ ព័ត៌មានរិះគន់ និងព័ត៌មានក្លែងក្លាយ ដើម្បីឆ្លើយតបសម្លេងតែមួយ ខ្លឹមសារតែមួយ។

លោកបានសង្កត់ធ្ងន់ថា ការយកព័ត៌មានពិត មកបន្សាបព័ត៌មានក្លែងក្លាយ ត្រូវមានភាពច្បាស់លាស់ហើយអ្នកដែលមិនដឹង និងមិនមែនជាតួនាទី សូមកុំឆ្លើយ ជៀសវាងការឆ្លើយខុស។ លើសពីនេះទៀត លោកបន្តថា មន្ត្រីអ្នកនាំពាក្យ ត្រូវនាំពាក្យពីថ្នាក់ដឹកនាំ ជូនទៅប្រជាពលរដ្ឋ និងនាំពាក្យពីប្រជាពលរដ្ឋ មកថ្នាក់ដឹកនាំវិញ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានទទួលព័ត៌មានពិត។

អភិបាលខេត្ត ក៏បានជំរុញឲ្យថ្នាក់ដឹកនាំប្រធានមន្ទីរអង្គភាព ត្រូវចាត់តំណាងអ្នកនាំពាក្យរបស់ខ្លួនឲ្យបានច្បាស់លាស់ ត្រូវបន្តនាំគ្នាផ្សព្វផ្សាយជាសាធារណៈឲ្យបានទូលំទូលាយ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ ព័ត៌មានមិនពិត ត្រូវមានជំហរការពារការវាយលុក និងគ្រប់គ្រងការពារការពិតក្នុងការឆ្លើយតបឲ្យបានឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំង និងផ្ទេរមុខតំណែង ប្រធាន-អនុប្រធានតុលាការ និងចៅក្រមសរុប៤៨រូប ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខតំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ២៧រូប ()

ព័ត៌មានគួរចាប់អារម្មណ៍

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកិច្ចប្រជុំកំពូលចំនួនពីរទៀត មុនឈានដល់ការបិទបញ្ចប់នៅព្រឹកថ្ងៃនេះ ()

វីដែអូ