ថ្ងៃពុធ ទី៣០ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
គិតត្រឹមខែកក្កដា ឆ្នាំ២០២២ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ទូទាំងប្រទេស ផ្ដល់សេវាបានជាង ២លានសេវា
Fri,14 October 2022 (Time 03:45 PM)
ដោយ ៖ (ចំនួនអ្នកអាន: 66នាក់)

ភ្នំពេញ ៖ ឯកឧត្តម សន្ដិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា គិតចាប់ពីពេលដាក់ឱ្យដំណើរការ រហូតដល់ខែកក្កដា ឆ្នាំ២០២២ អង្គភាពច្រកចេញ ចូលតែមួយរាជធានី-ខេត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានផ្តល់សេវាបានចំនួន ២.១០០.៨៤៤សេវា លើ ១៤វិស័យ និងទទួលបានចំណូលសរុបចំនួន ៣០៣.០៣៤.៨២៤.១០៩រៀល។

នាឱកាសអញ្ជើញជាវាគ្មិនក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងមហាផ្ទៃ» នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម សន្ដិបណ្ឌិត ខៀវ សុភ័គ បានបញ្ជាក់ថា អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត នេះ ត្រូវបានដាក់ឱ្យដំណើរការនៅពាក់កណ្តាល ឆ្នាំ២០១៨។

ឯកឧត្តម សន្តិបណ្ឌិត មានប្រសាសន៍ថា «គិតចាប់ពីពេលដាក់ឱ្យដំណើរការរហូតដល់ខែកក្កដា ឆ្នាំ២០២២ អង្គភាពច្រកចេញ ចូលតែមួយរាជធានី ខេត្តទាំង ២៥ ផ្តល់សេវាបានចំនួន ២.១០០.៨៤៤សេវា លើ ១៤វិស័យ ទទួលបាន ចំណូលសរុប ៣០៣.០៣៤.៨២៤.១០៩រៀល»។

ឯកឧត្តម សន្តិបណ្ឌិត បន្ថែមថា ដោយឡែក ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ៖ បច្ចុប្បន្នមានចំនួន ២០៤ការិយាល័យ ក្នុងនោះ គិតពីឆ្នាំ២០១៨ ដល់ ខែកក្កដា ឆ្នាំ២០២២ ការិយាល័យទាំងនេះ បានផ្តល់សេវាបាន ៧.៦៧០.៤៨៣ សេវា លើ ១៧វិស័យ ទទួលបានចំណូលសរុប ៧៨.៩២២.៦៨៥.០៥៨រៀល។

ជាមួយគ្នានេះដែរ ឯកឧត្តម អ្នកនាំពាក្យ បានលើកឡើងថា ក្រសួងមហាផ្ទៃ ក៏បានពិនិត្យ និងផ្តល់អនុលោមភាពលើគម្រោងអភិវឌ្ឍន៍រាជធានី-ខេត្ត សរុបចំនួន ១.៨៨៦គម្រោង ដែលភាគច្រើនជាគម្រោងជួសជុល-សាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដូចជា ផ្លូវថ្នល់ សួនច្បារសាធារណៈ អគាររដ្ឋបាល បណ្តាញអគ្គិសនី គំនូសចរាចរណ៍ និងសំណង់សិល្បការនានា។

ឯកឧត្តម បន្ថែមទៀតថា ក្រោមការសម្របសម្រួលពីក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាន គ.ជ.អ.ប រដ្ឋបាលថ្នាក់ក្រោមជាតិ នៅទូទាំងប្រទេសបានអនុវត្តគម្រោងមូលនិធិក្រុង ស្រុកចំនួន ២.៣៦១គម្រោង និងគម្រោងមូលនិធិ ឃុំ សង្កាត់ចំនួន ៩.៤៤៣គម្រោង។ លើសពីនេះ ក្រោមក្របខ័ណ្ឌមូលនិធិទ្រទ្រង់ថវិកាឆ្នាំ២០១៦-២០១៩ ពី ADB ក្រសួងមហាផ្ទៃ បានសម្របសម្រួល និងគាំទ្រការកសាងអគាររដ្ឋបាល និងអគារសាលប្រជុំសាលាស្រុកចំនួន ៧ និងអគាររដ្ឋបាលឃុំ សង្កាត់ចំនួន ១២៥ ដោយចំណាយថវិកាសរុបអស់ ១០លានដុល្លារ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំង និងផ្ទេរមុខតំណែង ប្រធាន-អនុប្រធានតុលាការ និងចៅក្រមសរុប៤៨រូប ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខតំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ២៧រូប ()

ព័ត៌មានគួរចាប់អារម្មណ៍

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកិច្ចប្រជុំកំពូលចំនួនពីរទៀត មុនឈានដល់ការបិទបញ្ចប់នៅព្រឹកថ្ងៃនេះ ()

វីដែអូ