ថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
នគរបាលការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់លួច​ (​ យក​ទ្រព្យ​សម្បត្តិ​ )​ ក្នុងក្រុងបាត់ដំបងៈ
Mon,13 September 2021 (Time 07:50 AM)
ដោយ ៖ (ចំនួនអ្នកអាន: 56នាក់)

ខេត្តបាត់ដំបងៈដោយ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​ពី​លោកឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​ការណែនាំរបស់លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មានការសម្របសម្រួលលើនីតិវិធីពី​ ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​ អមសាលាដំបូងខេត្តបាត់ដំបង​ នៅ​ថ្ងៃអាទិត្យ​ ទី​១២​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ វេលាម៉ោង​ ០៩:៣០​នាទីលោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ លួច​ (​ យក​ទ្រព្យ​សម្បត្តិ​ )​ ០១​ករណី​ នៅ​ចំណុច​ភូមិ​កាប់គោថ្មី​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ០១​ នាក់​ ឈ្មោះ​ សាយ​ សុភាព​ ហៅ​ ខ្មៅ​ ភេទប្រុស​ អាយុ​ ២៨​ ឆ្នាំ​ មានទីលំនៅ​ ភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ មក​កាន់​ស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​។

លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បានឲ្យដឹងថា កាលពី​ថ្ងៃទី​០៧​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ វេលាម៉ោង​០២:៣៧​នាទី​ នៅ​ចំណុច​ភូមិ​អង់​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ជនសង្ស័យ​ខាងលេី​ បាន​ធ្វេីសកម្មភាព​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ជនរងគ្រោះ​ ឈ្មោះ​ អៃ​ ត្រៃលក្ខណ៍​ ហៅ​ វីរៈ​ ភេទប្រុស​ អាយុ​៤១​ឆ្នាំ​ មានទីលំនៅ​ ចំណុច​ខាងលើ​ និង​បាន​លួច​យក​ប៉ុស្តិ៍​ផ្សារ​ដែក​១,​ ម៉ូទ័រ​ឆាប​ ១​ និង​ម៉ូទ័រ​ស្វាន​២​ រហូត​មក​ដល់​ថ្ងៃ​ទី​១២​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ សមត្ថកិច្ច​ធ្វេីការធ្វើការស្រាវជ្រាវទេីប​កំណត់មុខសញ្ញានាំខ្លួន​ជនសង្ស័យ​មក​កាន់​ស្នងការដ្ឋាន​ន
គរបាលខេត្តបាត់ដំបង​ និង​ធ្វេីការ​សាកសួរ​ ។

*វត្ថុតាង​ដកហូត​បានរួម​មានៈ
-​ម៉ូទ័រ​ឆាប​ ចំនួន០១​,​ម៉ូទ័រ​ស្វាន​ ចំនួន​០២​ និងប៉ុស្តិ៍​ផ្សារ​ដែក​ ចំនួន០១។

បច្ចុប្បន្ន​នគរបាលការិយាល័យ​ជំនាញ​នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ចំណែក​វត្ថុតាង​សមត្ថកិច្ច​យេីង​បាន​ប្រគល់​អោយ​ទៅ​ជនរងគ្រោះ​វិញ​ ។

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ដឹកនាំកិច្ចប្រជុំពីលទ្ធផលការងាររយៈពេល៩ខែ​ឆ្នាំ​២០​២​១​និងទិសដៅបន្តសម្រាប់អនុវត្តនាពេលខាងមុខ ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឧបត្ថម្ភគ្រឿងសម្ភារបរិក្ខារ ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ()

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

វីដែអូ