ថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
កងពលតូចលេខ៧០ បើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមគ្រឹះស្ថានសិក្សា ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមបើកដំណើរការឡើងវិញ
Mon,13 September 2021 (Time 06:58 PM)
ដោយ ៖ (ចំនួនអ្នកអាន: 43នាក់)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ បានចុះត្រួតពិនិត្យកម្លាំង និងសម្ភារៈ ក្នុងយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ តាមបណ្តាគ្រឹះស្ថានសិក្សា សាលារៀនរដ្ឋ និងឯកជន ក្នុងរាជធានីភ្នំពេញ។

សូមជម្រាបថា កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ ក៏បានចូលរួមក្នុងយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ នៅតាមបណ្តាគ្រឹះស្ថានសិក្សា សាលារៀនរដ្ឋ និងឯកជន ក្នុងរាជធានីភ្នំពេញនេះផងដែរ។

យុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩នៅតាមបណ្តាគ្រឹះស្ថានសិក្សា សាលារៀនរដ្ឋ និងឯកជននេះ ធ្វើឡើងដើម្បីត្រៀមបើកអោយសិស្សានុសិស្សចូលរៀនវិញនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នាពេលខាងមុខនេះ។ ក្នុងនោះ គោលដៅបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩មានចំនួន ១៤ខណ្ឌ (៦៨ទីតាំង)។

សូមបញ្ជាក់ផងដែរថា ការបើកគ្រឹះស្ថានសិក្សា សាលារៀនរដ្ឋ និងឯកជនឡើងវិញនេះ គឺដំណើរការតែសាលាចាប់ពីអនុវិទ្យាល័យ និងវិទ្យាល័យគឺថ្នាក់ទី០៧ ទៅដល់ថ្នាក់ទី១២តែប៉ុណ្ណោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ដឹកនាំកិច្ចប្រជុំពីលទ្ធផលការងាររយៈពេល៩ខែ​ឆ្នាំ​២០​២​១​និងទិសដៅបន្តសម្រាប់អនុវត្តនាពេលខាងមុខ ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឧបត្ថម្ភគ្រឿងសម្ភារបរិក្ខារ ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ()

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

វីដែអូ