ថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចតេជោ ហ៊ុន សែន សម្តែងការគោរពចិន ដែលចិនជាប្រទេសធំ តែមិនប្រកាន់ទំនាក់ទំនងជាមួយប្រទេសតូច
Sun,12 September 2021 (Time 06:52 PM)
ដោយ ៖ (ចំនួនអ្នកអាន: 37នាក់)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះសាធារណរដ្ឋប្រជាមានិតចិន ដោយសារតែចិនជាប្រទេសធំ តែមិនដែលប្រកាន់ទំនាក់ទំនងជាមួយប្រទេសតូច។

ក្តីគោរពរបស់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ និង លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញធ្វើជាអធិបតីក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានធ្វើការជាមួយមេដឹកនាំចិនតាំងពីអាយុក្មេងជាងពួកគាត់ ឥឡូវជំនាន់នេះសម្តេចមានអាយុច្រើនជាងមេដឹកនាំចិនវិញ ហើយពីមុននោះ គឺចិនមានឥរិយាបទគោរពកម្ពុជាយ៉ាងខ្លាំង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តទៀតដោយដាក់សំណួរថា តើកម្ពុជាខាតបង់អ្វី ដែលកសាងមិត្តជាមួយចិន ដែលមានប្រជាជន ១៤០០លាននាក់ ខណៈប្រទេសកម្ពុជាមានតែ ១៦លាននាក់នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «កាលពីមុនខ្ញុំធ្វើការជាមួយមេដឹកនាំចិន ដែលមានអាយុច្រើនជាងខ្ញុំ តែឥឡូវខ្ញុំមានអាយុច្រើនជាងមេដឹកនាំចិនទៅវិញ...។ ចិនជាប្រទេសធំ ហើយបើទោះបីគាត់ជាមនុស្សចាស់ជាងយើង ប៉ុន្តែការគោរពគ្នា គឺច្បាស់លាស់។ អត់មើលឃើញថា យើងជាប្រទេសតូច ប្រទេសក្រីក្រ ឬក៏ក្មេងជំនាន់ក្រោយនោះទេ។ នេះជាឥរិយាបទ ដែលខ្ញុំសូមវាយតម្លៃខ្ពស់ និងសម្តែងនូវការគោរព»។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងទៀតថា ទំនាក់ទំនងល្អរវាងកម្ពុជា-ចិន ត្រូវបានកសាងដោយសម្តេចឪ និងមេដឹកនាំចិនជំនាន់មុន ហើយបន្តដោយអ្នកបន្តវេនជំនាន់នេះ។ សម្តេចតេជោ ថ្លែងអំណរគុណដល់ លោកប្រធានាធិបតីចិន ស៊ី ជិនពីង និងថ្នាក់ដឹកនាំចិន ដែលតាំងគាំទ្រដល់គម្រោងអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិត្តភាពដែកថែបកម្ពុជាចិន គឺមានន័យថាមិត្តទុកចិត្តគ្នា បន្ថែមលើដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ដឹកនាំកិច្ចប្រជុំពីលទ្ធផលការងាររយៈពេល៩ខែ​ឆ្នាំ​២០​២​១​និងទិសដៅបន្តសម្រាប់អនុវត្តនាពេលខាងមុខ ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឧបត្ថម្ភគ្រឿងសម្ភារបរិក្ខារ ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ()

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

វីដែអូ