ថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចក្រឡាហោម ស ខេង ចេញប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ជាស្នងការនគរបាលថ្មីខេត្តសៀមរាប
Sun,12 September 2021 (Time 03:40 PM)
ដោយ ៖ (ចំនួនអ្នកអាន: 64នាក់)

(សៀមរាប)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ជាស្នងការនគរបាលថ្មី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

នៅក្នុងលិខិតរបស់សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ត្រូវបានតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត អត្តលេខ ៦៥២១២ ស្នងការរង ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប»។

មន្រ្តីនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ពិធីតែងតាំងស្នងការនគរបាលថ្មីខេត្តសៀមរាបនេះ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិតំណាងសម្តេចក្រឡាហោម ស ខេង។

សូមបញ្ជាក់ថា បច្ចុប្បន្នលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ជាស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនចរាចរណ៍ ហើយលោកត្រូវបានតែងតាំងជាស្នងការថ្មីខេត្តសៀមរាប ជំនួសលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ដឹកនាំកិច្ចប្រជុំពីលទ្ធផលការងាររយៈពេល៩ខែ​ឆ្នាំ​២០​២​១​និងទិសដៅបន្តសម្រាប់អនុវត្តនាពេលខាងមុខ ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឧបត្ថម្ភគ្រឿងសម្ភារបរិក្ខារ ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ()

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

វីដែអូ