ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយតំណាងអង្គការសហព័ន្ធសន្តិភាពសកល (UPF)
Thu,08 July 2021 (Time 04:19 PM)
ដោយ ៖ (ចំនួនអ្នកអាន: 61នាក់)

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយតំណាងអង្គការសហព័ន្ធសន្តិភាពសកល (UPF) ដឹកនាំដោយលោកបណ្ឌិត Yun Young ho តំណាងលោកជំទាវបណ្ឌិត Hak Ja Han Moon ។

កិច្ចប្រជុំពិភាក្សានេះ គឺផ្ដោតសំខាន់ព័ន្ធទៅលើការងារបន្ត រួមមាន ៖

ទី១) ពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំកំពូលនៅខែវិច្ឆិកាខាងមុខនៅប្រទេសកូរ៉េខាងត្បូង ដែលប្រធានបទសំខាន់ទាក់ទងទៅនឹងសន្តិភាពនៅក្នុងតំបន់អាស៊ី

ទី២) ពាក់ព័ន្ធនឹងការ គោរពអញ្ជើញសម្ដេចតេជោ ហ៊ុន សែន ធ្វើជាសហប្រធានកិត្តិយសនៃការរៀបចំកិច្ចប្រជុំដ៏ធំនោះ

ទី៣) ពាក់ព័ន្ធទៅនឹងពានរង្វាន់សន្តិភាពស៊ុនហាក់។

នៅក្នុងកិច្ចប្រជុំនេះផងដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖

ចំណុចទី១) សម្តេចតេជោ គាំទ្រទៅលើផែនការនៃការរៀបចំសកម្មភាពនៃកិច្ចប្រជុំ ព្រមទាំងផ្ដល់យោបល់មួយចំនួន និងគំនិតផ្ដួចផ្ដើមនៃកិច្ចប្រជុំនេះផងដែរ ។ ហើយសម្ដេចតេជោក៏បានយល់ព្រមទទួលធ្វើជាសហប្រធានកិត្តិយសនៃកិច្ចប្រជុំនេះ ដោយសម្ដេចមានប្រសាសន៍ថា ប្រធានបទទាក់ទងទៅនឹងសន្តិភាពនេះ វាជារឿងសំខាន់បំផុតប្រទេសនៅក្នុងតំបន់អាស៊ាន ក៏ដូចជានៅលើពិភពលោកផងដែរ

ចំណុចទី២) សម្តេចតេជោ ក៏បានយល់ព្រមទទួលយកផងដែរទាក់ទងទៅនឹងសម្ដេចជាបេក្ខភាពសម្រាប់ពានរង្វាន់សន្តិភាពស៊ុនហាក់នេះ ដោយសម្ដេចសង្ឃឹមថា កន្លងមកសម្ដេចបានចូលរួមសកម្មភាពជាច្រើនក្នុងន័យកសាង និងរក្សាសន្តិភាព រួមជាមួយនឹងសកម្មភពជាមួយអង្គការ UPF ផងដែរ ។

ជាមួយគ្នានោះ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា សម្រាប់ភាគីកម្ពុជាសម្ដេចតេជោ បានចាត់ឲ្យលោកជំទាវ ឃួន សុដារី និងឯកឧត្តម សួស យ៉ារ៉ា ចូលរួមរៀបចំនៃកិច្ចប្រជុំនេះផងដែរ។ សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា អ្វីដែលសំខាន់ទៀតនោះ យើងគួរសហការគ្នា ក្នុងការចូលរួមសកម្មភាព ពាក់ព័ន្ធនឹងទន្លេមេគង្គ ដែលផ្តោតទៅលើការរក្សាបាននូវសន្តិសុខស្បៀង ដែលកន្លងមកយើងក៏ធ្លាប់មានកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល ជាមួយនឹងក្របខណ្ឌមេគង្គកូរ៉េនេះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី កើត រិទ្ធ ប្រកាសផ្ទេរតែងតាំង និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តពោធិ៍សាត់, ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ, ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាខេត្តប៉ៃលិន, ព្រះរាជអាជ្ញាខេត្តបាត់ដំបង, ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ និងព្រះរាជអាជ្ញាខេត្តសៀមរាប ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្រើនរំលឹកជាថ្មីដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

វីដែអូ