ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សមត្ថកិច្ចឃាត់ខ្លួនយុវជនចំនួន០៥នាក់ក្នុងករណីហិង្សាមានអាវុធ​ អនុវត្តតាមផ្លូវច្បាប់
Thu,22 July 2021 (Time 10:21 AM)
ដោយ ៖ (ចំនួនអ្នកអាន: 97នាក់)

កាលពីថ្ងៃទី​១៩​ខែ​ កក្កដា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១៦និង៣០​ នាទី​នៅ​ចំណុច​០៣​កន្លែង​ផ្សេងៗគ្នា​ ក្នុង​ស្រុក​សង្កែ​ ស្រុក​ថ្មគោល​ និងក្រុងបាត់ដំបង​ អនុវត្តតាមយោបល់ដឹកនាំរបស់លោក​ឧត្ដមសេនី​យ៍​ទោ​សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​ យោ​ប​ល់របស់លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែន​ការងារ​ នគរបាល​ព្រហ្មទណ្ឌ​និង​ដោយបានការសម្របសម្រួលលើនីតិវិធីពី​ ឯកឧត្តម​ កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូងខេត្តបាត់ដំបង​ផងនោះ​ លោក​វរសេ​នីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​សហការ​ណ៍ជា​មួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពាក់ព័ន្ធ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស​(​ ប្រេីប្រាស់​កាំបិត​កាប់​ )​ ០១​ ករ​ណី​ និង​បាន​នាំខ្លួន​ជនសង្ស័យ​ចំនួន​ ០៥​ នាក់​មក​កាន់ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង​ដេីម្បីធ្វេីការសាកសួរស្រាវជ្រាវក្នុងនោះមាន៖
១-ឈ្មោះ​ តាំ​ សម្បត្តិ​ ហៅ​ ខ្ទេីយ​ ភេទប្រុស​ អា​យុ​ ១៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​រំចេក១​ សង្កាត់​ រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
២-ឈ្មោះ​ ស៊ន​ កក្កដា​ ហៅ​ សាក់​ ភេទប្រុស​ អា​យុ​ ១៩​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ត្រាង​ ឃុំ​អូរតាគី​ ស្រុក​​ថ្មគោល​ ខេត្ត​បាត់ដំបង​ ។
៣-ឈ្មោះ​ ឆន​ ឈាងអ៉ី​ ហៅ​ ឆៃ​ ភេទប្រុស​ អា យុ​ ១៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ស្វាយជ្រុំ​ ឃុំ​ព្រែកនរិន្ទ​ ស្រុកឯកភ្នំ​ ខេត្តបាត់ដំបង​ ។
៤-ឈ្មោះ​ នួន​ រាជធានី​ ហៅ​ ប៉ោក​ ភេទប្រុស​ អាយុ​ ១៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​អន្លង់តាម៉ី​ ឃុំ​ឈេី​ទាល​ ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង​ ។
៥-ឈ្មោះ​ លេត​ ខេមរា​ ហៅ​ តុង​ ភេទប្រុស​ អាយុ​ ១៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​អន្លង់តាម៉ី​ ឃុំ​ឈេី​ទាល​ ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង​ ។
-*វត្ថុតាង​ដកហូត​រួម​មាន​ ៖​
-​ ម៉ូតូ​ចំនួន​ ០១​ គ្រឿង​ ម៉ាក​ហុងដា​ឌ្រីម​ សេ​ ១២៥​ ពណ៌​ ខ្មៅ​ បាញ់​ថ្នាំ​ពណ៌​ ក្រហម​ ស៊េរីឆ្នាំ​ ២០២០​ លេខតួ​-​ម៉ាស៊ីន​ 5629477 គ្មាន ស្លាកលេខ ។
-កាំបិតខ្វែវចំនួន០១។

សូមជម្រាបជូនថា​ កាលពី​ថ្ងៃទី​ ១៨​ ខែ​ មិថុនា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ២៣និង៣០​ នាទី​នៅ​ចំណុច​ក្រុមទី​០៧​ស្ថិត​ក្នុង​ភូមិ​អូរខ្ជាយ​ ឃុំ​អូរដំបង​១​​ ស្រុក​​សង្កែ​​ ខេត្ត​បាត់​ដំបង​ ។ជនសង្ស័យ​ចំនួន​ ០៥​ នាក់​ខាងលេី​ បាន​រួម​គ្នាធ្វេី​សកម្មភាព​យក​កាំបិត​​ខ្វែវ ជិះ​ម៉ូតូ​ដេញ​កាប់​ទៅ​លេី​ជនរងគ្រោះ​ឈ្មោះ​ ឆេ​ វិ​សាល​ ភេទប្រុស​ អាយុ​ ១៩​ ឆ្នាំ​មានទីលំនៅ​ ក្រុម​ទី​ ១៩​ ភូមិ​ អូរ​ស្រឡៅ​ ឃុំ​អូរដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ បណ្តាល​ឱ្យ​រងរបួស​បាក់ដៃ​ខាង​ឆ្វេង​ ។

នៅក្រោយកេីតហេតុសមត្ថកិច្ចនគរបាលធ្វេីការ​ស្រាវជ្រាវរហូតកំណត់បានមុខសញ្ញានិងឈានដល់ការឃាត់ខ្លួនបានតែម្តង។

​ពេលនេះការិយាល័យ​ជំនាញ​កំពុង​រៀបចំ សំ ណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់​ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​-ច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី កើត រិទ្ធ ប្រកាសផ្ទេរតែងតាំង និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តពោធិ៍សាត់, ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ, ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាខេត្តប៉ៃលិន, ព្រះរាជអាជ្ញាខេត្តបាត់ដំបង, ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ និងព្រះរាជអាជ្ញាខេត្តសៀមរាប ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្រើនរំលឹកជាថ្មីដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

វីដែអូ