ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ក្នុងករណីហិង្សាដោយអាវុធ​អនុវត្តតាមផ្លូវច្បាប់
Thu,22 July 2021 (Time 10:18 AM)
ដោយ ៖ (ចំនួនអ្នកអាន: 54នាក់)

កាលពីថ្ងៃទី​២០​ ខែ​កក្កដា​ ឆ្នាំ​២០​២១​ វេលាម៉ោង​ ១១និង២០​នាទី​នៅ​ចំណុច​ភូមិ​កន្ទឺ​២​ ឃុំបាណន់​ ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង​ អនុវត្ត​តាម​យោប​ល់​​ដឹកនាំរបស់លោកឧត្ដមសេ​នីយ៍​ទោ​ សាត​ គឹម​សាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​យោបល់របស់លោក​វរសេនី​យ៍ឯក​លឹម​ ពុទ្ធីឡា​ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​និង​ដោ​យ​បានការសម្របស​ម្រួលលើនីតិវិធីពី​ ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជ​អា​ជ្ញា​ នៃ​អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​ ផងនោះ​ លោក​វរសេនី​យ៍ឯក​ ឈឿង​ គឹមសុង​ នាយការិ​យាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ សហការ​ ជាមួយ​កម្លាំង​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​បាណន់​ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ ករ​ណី​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស​ (​ គប់ដុំថ្ម​ និង​ ប្រេីប្រាស់​កាំបិត​កាប់​ )​ ០១​ ករណី​ និង​បាន​​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ ឈ្មោះ​ ​ ម៉ា​ ចិទ្រី​ ហៅ​ ស​ ភេទប្រុស​ អាយុ​ ១៨​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រែកតាច្រែង​ ឃុំ​ព្រែកនរិន្ទ​ ស្រុកឯកភ្នំ​ ខេត្តបាត់ដំបង​ មក​កាន់​ស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ ។
ក្នុងនោះដកហូត​សម្ភារៈវត្ថុតាងរួម​មាន​៖​
-​ កាំបិត​ខ្វែវ​ ចំនួន​ ០២​ ដេីម​
-​ កាំបិត​ ប៉័ងតោ​ ០១​ ដេីម​
-​ ពូថៅ​ ០១​ ដេីម​
-​ កាំភ្លេីង​ កែច្នៃ​ ០១​ ដេីម​

សូមជម្រាបជូនថា​ មុនពេលឃាត់ខ្លួននេះជនសង្ស័យ​ខាងលេី​នេះ​ នៅថ្ងៃទី០១​ ខែ​ កក្កដា​ ឆ្នាំ​២០២១ នៅសង្កាត់រតនៈ​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ ជនសង័្សយមួយក្រុមដែលមួយចំនួន​ (កំពុង​​គេចខ្លួន)​ បាន​ធ្វេីសកម្មភាព​ដេញ​កាប់​ នឹង​គប់​ដោយដុំ​ថ្ម​ទៅ​លេី​ ​ក្រុមក្មេងៗដូចគ្នា​​ មួយក្រុម​ទៀត​បណ្តាល​ឱ្យ​រងរបួស​ធ្ងន់​០១​ នាក់​ និងអ្នកផ្សេងទៀតមានរបួសបែកក្បាល​របួស​ជេីង​ និងរបួស​ភ្លៅ​ ។

នៅក្រោយកេីតហេតុនិងបន្ទាប់ពីទទួលបាន​នូវព័ត៌មាននេះ​ សមត្ថកិច្ចបានធ្វេីការ​ស្រា​វជ្រាវរហូតឈានទៅកំណត់បានមុខសញ្ញាពួកគេនិងឃាត់ខ្លួនបានជនសង័្សយខាងលេី​ក្នុងចំណោមបក្សពួកផ្សេងទៀត ។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​បាន​កសាងសំ​ណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​-ច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី កើត រិទ្ធ ប្រកាសផ្ទេរតែងតាំង និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តពោធិ៍សាត់, ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ, ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាខេត្តប៉ៃលិន, ព្រះរាជអាជ្ញាខេត្តបាត់ដំបង, ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ និងព្រះរាជអាជ្ញាខេត្តសៀមរាប ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្រើនរំលឹកជាថ្មីដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

វីដែអូ